មន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅស្រុកស្ទោង

23

 

(កំពង់ធំ)÷ ព្រះគ្រូទេពសត្ថាបារមី សៀង សុខ ព្រះ មេគណខេត្ត ជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយសំវរ:(ហៅវត្តកំពង់ធំ) លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកគង់ សំ អាត  អភិបាលរងស្រុក តំណាង លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាទមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួន៧៨៦អង្គ/នាក់។

ជាមួយគ្នានេះលោក គង់ សំអាត បានលើកឡើងព្រះគ្រូចៅអធិការ គណៈកម្មការគ្រប់វត្តបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព្រះពុទ្ធសាសនា ដើម្បីជាការលើកកម្ពស់និងតម្កល់ពុទ្ធសាសនាឱ្យបានគង់វង្ស គ្រប់ប្រាំពាន់ព្រះវស្សា។

ព្រះគ្រូ រី ពុំ ព្រះសមហ៍អនុគណស្រុកស្ទោង បានអាននូវខ្លឹមសារព្រះរាជសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ប្រគេន និងជូនអង្គពិធីទាំងមូលបានជ្រាប។

ព្រះទេពសត្ថាបារមី សៀង សុខ បានមានសង្ឃដីកា ដល់ លោកអាចារ្យ គណកម្មការ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ត្រូវគោរពប្រតិបត្តិការ ព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ ត្រូវមានបំណែងចែកតួនាទី/ភារកិច្ច និងអនុវត្តតួនាទី ព្រមទាំងមានអធ្យាស្រ័យខ្ពស់រវាងគ្នា និងរួបរួមសហការសាមគ្គីគ្នា ដោះស្រាយ និងពន្លត់អធិករណ៍ផ្សេងៗ បន្តកសាងធនធានព្រះសង្ឃ សមិទ្ធផលនានាក្នុងវត្ត និងថែរក្សាពុទ្ធសាសនាឱ្យបានរុងរឿងតរៀងទៅ។

លើសពីនេះលោក តាន់ តៃជ្រាន់ បានមានប្រសាសន៍ថា ពុទ្ធិក:សិក្សា ជាឆ្អឹងខ្នងព្រះពុទ្ធសាសនា ទៅលើការ អនុវត្តគោរពនូវបទដ្ឋានគតិយុត្តិ ច្បាប់នានាដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជាមន្ទីរ ពាក់ព័ន្ធ បានដាក់ចេញសម្រាប់ អ្នកបួស ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្ត ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចនានា ត្រូវតែពង្រឹងអនុវត្តឱ្យបានដាច់ខាតទាំងផ្នែកពុទ្ធចក្រ និងអាណចក្រ ជាពិសេសគឺហាមឃាត់ ទប់ស្កាតដាច់ខាតរាល់ការដើររៃអង្គាសតាមទីសាធារណៈ ក៏ដូចជាទីអគោចរដ្ឋាននានាដែលព្រះសង្ឃពុំគួរទៅ ព្រមទាំងបទល្មើសសាសានានានាផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីដ៏វិសេសវិសាលនេះមាន ការនិមន្តអញ្ជើញព្រះសង្ឃចូលរួមចំនួន៧៨៦អង្គ/នាក់ ព្រះសង្ឃ ៥១៣អង្គ និងស្ត្រីចំនួន៨៦នាក់ផងដែរ។