សន្និបាតរបស់សមាគមម៉ូស្លីមអាម៉ាឌីយ៉ាកម្ពុជាលើកទី ១៧ នៅសាលាខេត្តកំពង់ឆ្នាំង

7

កំពង់ឆ្នាំង ក្នុងឱកាសអញ្ជើញជាអធិប
តីភាពក្នុងពិធី បើកសន្និបាត ប្រចាំ
ឆ្នាំលើកទី ១៧ របស់សមាគមអូស្លីម
អាម៉ាឌីយ៉ា កម្ពុជានៅរសៀលថ្ងៃទី
២៦ ខែមករាឆ្នាំ ២០២៤ ឯកឧត្តម
សាន់ យូអភិបាលរងខេត្តមានប្រសាសន៍ថា បងប្អូនសាសនិកឥស្លាមទាំងអស់នៅតែចាំមិនភ្លេច ដែលសាសនាឥស្លាមយើងក៏ដូចជាសាសនាដទៃទៀតជួបការលំបាកខ្លាំងណាស់ក្នុងសម័យខ្មែរក្រហម ប៉ុល ពត គឺគ្មានសិទ្ធិសេរីភាព គ្មានព្រះវិហារគ្មានវត្តអារាម គ្មានការជួបជុំធ្វើបុណ្យទានដូចសព្វថ្ងៃនេះទេ។
ដូច្នេះកុំភ្លេចនូវគុណបំណាច់ដ៏ធំធេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ដែលជាស្ថាបនិកសន្តិភាព
និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ឯកឧត្តម បានបន្តថាសន្និបាតថ្ងៃនេះមានគោលបំណងពីរសំខាន់ៗទីមួយគឺដើម្បីពង្រឹងនូវគោលជំនឿផ្នែកសាសនាឥស្លាមនិងទី ២គឺ ផ្នែកមនុស្សធម៌ដែលជាការងារចាំបាច់ក្នុងសង្គមជាតិ។ គោលបំណងទាំងពីរនេះមានសារៈសំខាន់ចាំបាច់ដូចគ្នាពីព្រោះសាសនាក៏បានរួមចំណែកជួយកសាង និងអភិវឌ្ឍន៍ខាងផ្លូវចិត្តឲ្យមានភាពនិងនរ ក្នុងចិត្ត ការជួបជុំគ្នានេះក៏
បានផ្លាស់ប្ដូរនូវបទពិសោធន៍គ្នាទៅ
វិញទៅមកក្នុងការស្វែងរកភាពរីក
ចម្រើន និងសាមគ្គីភាព ការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

នាឱកាសនោះ លោក ម៉ាន ម៉ាត់ ប្រធានសមាគម មូស្លីមអាម៉ាឌីយ៉ា កម្ពុជា បានបញ្ជាក់ថាការប្រមូលផ្ដុំជួបជុំគ្នាថ្ងៃនេះ គឺជាការជួបជុំរបស់បងប្អូនសាសនិកជាច្រើនជាតិមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្ទឹងត្រែង បន្ទាយមានជ័យ កំពត និង បងប្អូនសាសនិកមកពីបរទេស ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក។ និងបានជជែកគ្នាអំពីធម៌អារ៍ វិន័យសាសនាអ៊ីស្លាម ដើម្បីអប់រំមនុស្សឲ្យស្គាល់ខុសស្គាល់ត្រូវស្គាល់អំពើល្អ។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះសាសនិកអ៊ីស្លាមក៏បានបរិច្ចាគឈាម
ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីការងារមនុស្សធម៌ផងដែរ៕