ខេត្តកំពង់ធំ ៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពបានធ្វើឡើងនាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម លី វេត អភិបាលរងខេត្តកំពង់ធំ និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ហៅកាត់(ក.ប.ប) ក្នុងនោះក៏មានការចូលរួមពីវាគ្មិន និងប្រតិភូរបស់អគ្គនាយកដ្ឋាន មន្ទីរអង្គភាពជុំវិញខេត្ត និង អ្នកពាក់ព័ន្ធផ្នែកផលិតនិងចែកចាយជាច្រើនផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម លី វេត បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលានៅថ្ងៃនេះ នឹងបានកោតសសេីរដល់អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការប្រកួតប្រជែងនឹងបង្រ្កាបការក្លែងបន្លំ “ក.ប.ប” និងសាខា ក.ប.ប ខេត្តកំពង់ធំ ដែរបានផ្តួចផ្តេីមសិក្ខាសាលានេះឡេីង។
ឯកឧត្តម បានមានប្រសាន៍ថា កន្លងមក ការអភិវឌ្ឍខេត្តទាំងមូលយេីងបាននឹងកំពុងជម្រុញវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ សិប្បកម្ម ហិរញ្ញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សុខាភិបាល សំណង់ នឹង ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យនឹង វិស័យផ្សេងៗទៀត មានការកេីនឡេីងជាលំដាប់គួរអោយកត់សម្គាល់ ។
បន្ថែមពីនេះឯកឧត្តម បានជំរុញអោយផលិតករក្នុងស្រុកត្រូវប្រឹងប្រែងពង្រឹងគុណភាព សុវត្ថិភាព ការវិចខ្ចប់ប្រកបដោយអនាម័យ នឹងដាក់ស្លាកថ្ងៃផលិតអោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នឹងតាមតម្រូវការរបស់អ្នកប្រេីប្រាស់ជាមួយនឹងតម្លៃល្អដែលអាចប្រកួតប្រជែងជាមួយ ផលិតផលនាំចូល។ កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលានឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់ផលិតករ ពាណិជ្ជករ កត្តាដែរមិនអាចខ្វះបានទៀតនោះគឺការចូលរួមគាំទ្រទិញផលិតផលខ្មែរពីប្រជាជនយេីង ដេីម្បីអោយផលិតផលក្នុងស្រុកមានភាពប្រកួតប្រជែង និងពង្រីងការធ្វេីទំនេីបកម្មផលិតផលរបស់ខ្លួនបាន។
លោក ឃួន សាវុធ ក៏បានបញ្ជាក់ផងដែរសិក្ខាសាលាថ្ងៃនេះពិតជាមានសារ:សំខាន់ណាស់ មានប្រយោជន៍ចំពោះបងប្អូនអាជីវករ អ្នកទទូលខុសត្រូវផ្ទាល់ការផលិតចែកចាយការលក់ និងស្ថាប័នពាក់ព័ន្ទមួយចំនួនផងដែរ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗ បន្ថែមទៀតស្តីពីបទបញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវតែគោរពអោយបានមុឺងម៉ាត់ក្នុងការចូលរួមការពារផលប្រយោជន៍ និងសុខភាពប្រើប្រាស់ លើកជម្រុញការធ្វើពាណិជ្ជកម្មប្រកបដោយសុច្ចរិតភាព និង ម្ចាស់អាជីវកម្មម្ហូបអាហារជៀសផុតពីបញ្ហាប្រឈមនិងទោសទណ្ឌ ក្រោមច្បាប់ស្តីពីបទបញ្ជាទាំងឡាយ និងច្បាប់សុវត្ថិភាពម្ហូបអាហារកិច្ចការពារអ្នកប្រើប្រាស់។
លោកក៏បានធ្វេីការក្រេីនរំលឹកដល់ប្រជាពលរដ្ឋផងដែរអោយមានការប្រុងប្រយ័ត្នបន្ថែមទៅលេីប្រភេទស្រាដែរអាចហូបបាន និងមិនអាចហូបបានដែរអាចមានហានិភ័យ អាចបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតថែមទៀត កុំអោយបងប្អូនមានការយល់ច្រលំដោយសារតែសារធាតុផ្សំដូចគ្នានឹងក្លិនដូចគ្នា តែធាតុផ្សំដែរអាចបរិភោគបានមានតែអេតាណុលតែប៉ុណ្ណោះ រីឯសារធាតុមេតាណុលគឺសម្រាប់ប្រេីតែក្នុងការដុតប្រេងឥន្ធនៈ នឹងប្រេីប្រាស់នៅក្នុងស្ថាប័នសំណង់តែប៉ុណ្ណោះ ។ ជាកិច្ចបញ្ចប់ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំដែរបានផ្តល់ឱកាសក្នុងការរៀបចំសិក្ខាសាលានេះឡេីងដេីម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នឹងពាណិជ្ជករទាំងអស់បានយល់ដឹងបន្ថែមពីផលប៉ះពាល់នៃម្ហូបអាហារ ព្រមទាំងផ្តាំផ្ញេីរដល់ប្រជាពលរដ្ឋដែរពិសារស្រាទាំងអស់ពិសារដោយការទទួលខុសត្រូវ ។