ល្ងាចថ្ងៃអាទិត្យនេះ បញ្ចប់ការសួរនាំ ជនសង្ស័យ  ២នាក់ ធ្វើសកម្មភាព ឈួសឆាយទន្រានដីរដ្ឋ តំបន់3 ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត កំពង់ធំ

101

 

ខេត្តកំពង់ធំ;)ជនសង្ស័យ២នាក់និង ត្រាក់ទ័រ៣ គ្រឿងធ្វើសកម្មភាពឈួសឆាយទន្រាន ដីរដ្ឋតំបន់៣ថ្មីៗនេះ  ត្រូវបានជំនាញស្នងការនគរបាលខេត្ត កំពង់ធំកំពុងសួរនាំបញ្ចប់រឿងនៅ ល្ងាចថ្ងៃអាទិត្យទី២៨ ខែមករាឆ្នាំ ២០២៤ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបន្តនិតិវិធីតាមផ្លូវច្បាប់។

លោកសាយវាសនា  ព្រះរាជអាជ្ញារង អមសាលាដំបូងខរត្តកំពង់ធំ  នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ ២០២៤
បានបញ្ជាក់ប្រាប់អង្គភាព(UMA)ថា ជនសង្ស័យ2នាក់និងវត្ថុតាង ត្រាក់ទ័រ3គ្រឿង នឹងត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តនៅថ្ងៃអាទិត្យទី ២៨  ខែ មករាឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ការសួរនាំនៅស្នងការនគរបាលខេត្ត កំពង់ធំ។

គួររំលឹកបញ្ជាក់ថា បើទោះជាមានបទបញ្ជា ពីឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានឲ្យកងកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបជនខិលខូចដែលយកត្រាក់ទ័រទៅជាន់ភ្ជួរលើដីរបស់រដ្ឋនៅតំបន់ ៣ ដែលជាតំបន់ហាមឃាត់យ៉ាង ក្តៅគគុកកាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤ ។

ស្រាប់តែនៅយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នោះ មានត្រាក់ទ័រចំនួន ៣ គ្រឿង បានចុះធ្វើសកម្មភាពភ្ជួរនិងជាន់ដីរបស់រដ្ឋនៅ ចំណុចក្បាលកំពីង ចំណុចអន្លង់អានុប និងចំណុចសានស្រាត ស្ថិតនៅក្នុងឃុំចំណាយក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកសាយ គឹមឡមអភិបាលស្រុកស្ទោងកាលពី ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ បានប្រាប់អោយដឹងថាមានគ្រឿងចក្រត្រាក់ទ័រ កំពុងតែលាក់ទុកនៅតំបន់កើតហេតុកាលពីយប់ថ្ងៃទី ២៥ខាងលើ  លោកក៏បានបញ្ជាអោយកម្លាំងសមត្ថកិច្ច នគរបាលទៅឃាត់ជនសង្ស័យ
បាន ១.ឈ្មោះតាក់សំណាង .២.ឈ្មោះលន់នា
និងវត្តុតាងអូសយកមក រក្សាទុកនៅកន្លែងប៉ុស្តិ៍រដ្ឋបាល ឃុំចំណានក្រោមបណ្ដោះអាសន្ន។

មហាជនដែលទទួលជ្រាប ព័ត៌មាននេះបានសំដែង ការហួសចិត្តក្រុមឈ្មួញខិលខូច ដែលហ៊ានប្រឆាំងនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ បានយកគ្រឿងចាក់ទៅបំផ្លាញឈូកឆាយជាន់ទន្ទ្រាន ដីព្រៃលិចទឹកនៅតំបន់ ៣ រាប់រយហិចតា  ពិតជាមិនធម្មតា។