មេធាវី ២រូបត្រូវបានផ្ដល់ឋានៈស្មើអនុរដ្ឋលេខា

58

មេធាវី ២រូបត្រូវបានព្រះមហាក្សត្រ ​ផ្តល់​​​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ នៅក្នុងក្រសួងមហាផ្ទៃ​។

យោង​តាម​ព្រះរាជក្រឹត្យ​​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ព្រះមហាក្សត្រទ្រង់ត្រាស់​បង្គាប់ផ្ដល់ឋានៈនៅក្រសួងមហាផ្ទៃដល់មេធាវី ២រូបមានលោក​ ពេជ្រ​ សូ​រិ​យា​ និង​លោក​ យឹ​ម​ សារី​ ។

មេធាវី ២រូបនេះមានឋានៈស្មើអនុរដ្ឋលេខាធិការ ដែលប្រចាំការជាមេធាវីរបស់ក្រសួងមហាផ្ទៃផ្ទាល់៕