Home ព័ត៌មានជាតិ

ព័ត៌មានជាតិ

ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា ភាគី​ថៃ​បាន​រំលោភ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​កំណត់​ពេល​វេលា​ជាក់​លាក់​អំពី​ការ​បើក​ឱ្យ​ចូល​ប្រាសាទ​តា​មាន់​ធំ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ :នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ ក្រសួង​ការពារជាតិ​ថ្លែង​ថា ​នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា​នេះ វេលា​ម៉ោង​ប្រមាណ ៧:៣០នាទី​ព្រឹក ទាហាន​ថៃ​ចំនួន​ ៣នាក់ បាន​ដឹកនាំ​ក្រុម​អ្នកជិះ​កង់​ជនជាតិថៃ​ប្រមាណ ១៥០នាក់​ ចូល​មក​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ជាមុន។ កក្រសួងនេះកត់សម្គាល់ថា៖ «សកម្មភាពនេះ​គឺជា​ការបំពាន​យ៉ាងច្បាស់​លើកិច្ចព្រមព្រៀង​រវាងភាគី​ទាំងពីរ ដែល​កំណត់​ពេលវេលា​ជាក់លាក់​អំពីការ​បើក​ឱ្យ​ចូលប្រាសាទចាប់​ពី​ម៉ោង ៩​ព្រឹក និង​បិទ​នៅ​ម៉ោង​៣​រសៀល។ កិច្ច​ព្រមព្រៀងដដែល​នេះ​ក៏បាន​កំណត់​ថា ប្រសិន​បើ​មាន​ករណី​សុំ​ពន្យារពេល ឬការ​រៀបចំពិសេស​ណា​មួយ...

អ្នកកាសែតកម្ពុជា ថៃ : អ្នកកាសែតមិនមែនជារដ្ឋាភិបាល និងមិនមែនជាទាហាន , ជម្រុញការប្រើប្រាសវិជ្ជាជីវ:សារព៌ត័មានដើម្បីរួមចំណែកអោយថ្នាក់ដឹកនាំដោះស្រាយបញ្ហាដោយសន្តិវិធី


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / ស្រះកែវ -ថៃ :ប្រតិភូទី១ របស់អ្នកកាសែតកម្ពុជា ថៃនៃសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បានជួបប្រជុំជាមួយគ្នាលើកដំបូង ខណ:ស្ថានភាពវិវាទព្រំដែននិងនយោបាយប្រទេសកម្ពុជា ថៃបាននឹងកំពុងតានតឹង ហើយឡើងក្តៅកម្រឹតខ្ពស់ជាថ្មីពីចុងខែឧសភាឆ្នាំ២០២៥ មក។ នេះបើគិតពីវិបត្តិបែបនេះកើតឡើងកាលពីឆ្នាំ២០២០៨ដល់ឆ្នាំ២០១០កន្លងមក។ កិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ ម្សិលមិញ នាស្រុក អារញ្ញប្រាថេតខេត្តស្រះកែវ ប្រទេសថៃ ដែលដឹកនាំលោកបណ្ឌិតប្រាស់រដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) លោកបណ្ឌិតសុខ សុវណ្ណ អគ្គលេខាធិការរង ទទួលប្រចាំប្រទេសកម្ពុជា...

នៅព្រំដែនកម្ពុជា ថៃខេត្តឧត្តរមានជ័យ-បូរីរ៉ាំ-ស៊ីសាកេត:ទាហានថៃបិទច្រកមួយ កម្ពុជាឮ ក៏បិទច្រក២តែម្ដង


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា-ថៃ :បន្ទាប់ពីទាហានថៃសម្រេចបិទច្រកព្រំដែនតំបន់សាយតាគូនៅស្រុកបានគ្រួតខេត្តបូរីរ៉ាំ- ជប់គគីរស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យជាឯកតោភាគីចាប់ពីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាក៏សម្រេចបិទជាអចិន្ត្រៃយ៍នូវច្រកនេះដែរ ហើយបន្ថែមបិទច្រកព្រំដែនអន្តរជាតិជាំ-ជាំសាង៉ាមជាមួយទៀតតែម្តង។ យោងសាររបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចេញនៅព្រឹកថ្ងៃទី២២ខែមិថុនាថា : " កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) លោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ"...

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យបិទច្រកព្រំដែនពីរជាប់ថៃ ខណៈកងទ័ពថៃបន្តប្រើវិធានការជាឯកតោភាគី


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
  កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ សម្តេចបានឯកភាពឲ្យភាគីកម្ពុជាបិទច្រកនេះជាអចិន្ត្រៃយ៍ផងដែរ ហើយបន្ថែមឲ្យបិទច្រកជាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃនេះតទៅ...

កិច្ចប្រជុំសហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA រវាងអ្នកសារព័ត៌មានកម្ពុជា និងថៃ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងការរួមចំណែកក្នុងការរក្សាសន្តិភាពតំបន់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
អារ័ញ្ញ ប្រទេសថៃ : សហព័ន្ធប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន UMA បានរៀបចំកិច្ចប្រជុំមួយរវាងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានថៃ ដោយមានគោលបំណងរួមក្នុងការលើកស្ទួយស្ដង់ដារផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ពិតប្រាកដ និងទទួលខុសត្រូវ។ ដោយមានការចូលរួមពីសំណាក់លោក ឌុកទ័រប្រាសិត សែងរុងរឿង អគ្គលេខាធិការសហព័ន្ឋផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសថៃ.លោកសុខ សុវណ្ណ អគ្គលេខាធិការរងសហព័ន្ឋផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា រួមទាំង អ្នកសារព័ត៌មាន ក្នុងស្រុក ថែខ្មែរជាង50នាក់ចូលរួមក្នុងកិច្ចប្រជុំនេះ នាព្រឹកថ្ងៃទី 20 ខែមិថុនាឆ្នាំ 2025...

ក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែង…


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ : សូមពុកម៉ែបងប្អូនពលករខ្មែត្រូវមកពីប្រទេសថៃ តាមច្រកអន្តរជាតិទាំងពីរក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារចម្រុះក្រសួង ខេត្ត កងកម្លាំងពាក់ព័ន្ធ បាននឹងកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយ:ពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ " ។ លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងដូច្នេះ ។ នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥ ។ លោកអ៊ុំ រាត្រី បាននិយាយបន្តថា: យោងតាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ...

ខេត្តបន្ទាយមានជ័យរៀបចំព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហនុ នាឆ្នាំ២០២៥ អ៊ឹកអធឹកធម្មតា


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ទោះជាមមាញឹកលើការទ្រោលសភាពការណ៏ថ្មីៗ បន្ទាន់និងធំៗ ពិសេសស្ថានការណ៍វិវត្តន៍វិវាទព្រំដែនកម្ពុជា ថៃ កិច្ចការពារបូរណភាពទឹកដីនិងការរត្រៀមលក្ខណ:ទទួលពលករខ្មែរវិលពីប្រទេសថៃ ក៏រដ្ឋបាលខេត្តបន្ទាយមានជ័យសហការនឹងសាខាគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តនៅតែបានរៀបចំព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហនុ នាឆ្នាំ២០២៥ អ៊ឹកអធឹកធម្មតា។ មន្ត្រីអង្គភាពទាំង២ អោយថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ ថា : នាសាលាខេត្តបន្ទាយមានជ័យ​ គគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនិងរដ្ឋបាលខេត្ត បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ...

លួចម៉ូតូប្រជាពលរដ្ឋ ពីផ្សារទួលពង្រ រាជធានីភ្នំពេញ មកជាប់អន្ទាក់នគរបាលនៅខេត្តបន្ទាយមានជ័យ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :បនជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនមកខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ស្ទាក់ឃាត់យកមកសួរនាំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។ ជនសង្ស័យត្រូវបានប្រគល់ជូនកម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញយកទៅចាត់ការបន្តតាមនីតិវិធី ។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានមុខសញ្ញាជនសង្ស័យលួចម៉ូតូជាពលរដ្ឋនៅរាជធានីភ្នំពេញ ធ្វើដំណើរចូលមកខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ...

ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅខេត្តបន្ទាយមានជ៏យបានពន្លេចនូវគ្រូនិងសម្ភារ:បច្ចេកទេសពហុជំនាញក្នុងវិទ្យាស្ថាន


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវចូលវត្តភ្នំជញ្ជាំង ភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវៈ លើកទី៨ឆាំ្ន២០២៥ ក្រោមប្រធានបទ " ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន យុវនារី " ។ មន្ត្រីពិធីការអោយដឹងកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ ថា: ក្នុងពិធីនោះមានមន្ត្រីថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធចួលរួមចំនួន១.១២៧អង្គ/ នាក់។ នៅចុងនៃពិធី...

ផ្សព្វផ្សាយ ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព (Solidarity March) របស់មហាជននិងសហភាពសហព័ន្ធយុវជនកម្ពុជា


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module.php on line 155
ដោយ : ភ្នំធំ / ភ្នំពេញ:នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារគ្រឿងបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារ ក្នុងព្រឹត្តិការណ៍ព្យុហយាត្រាសាមគ្គីភាព...