កម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជិត ១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកនេះ ដោយសារធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។
តាមការចុះផ្សាយដោយសារព័ត៌មានFreshnews នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនីបានដួលសន្លប់ជិត១០០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រ KNN នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បើតាមការចុះផ្សាយដដែលបានឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះជាច្រើននាក់នេះ គឺដោយសារធំក្លិនប្រេងមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។
តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាក្រោយហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកមណ្ឌលសីមា៕