EDC បង្កើតប្រព័ន្ធទូរស័ព្ទពិសេស ១២៩៨ ដើម្បីដោះស្រាយបញ្ហាដល់អ្នកប្រើប្រាស់

75

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបង្កើតនូវប្រព័ន្ទទូរស័ព្ទពិសេស ១២៩៨ ដែលបម្រើការសេវាកម្មទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង ក្នុងការទទួលនូវសំណូមពរ និងព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ ក្នុងគោលដៅដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើងទាក់ទង និងការប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជានៅថ្ងៃទី២១ ខែធ្នូនេះ។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ការបង្កើតប្រព័ន្ធលេខទូរស័ព្ទពិសេសនេះ ក៏ដើម្បីពង្រឹងឲ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាអតិថិជន និងបង្កើននូវភាពងាយស្រួលក្នុងការទំនាក់ ទំនងអតិថិជនមកកាន់ប្រព័ន្ធបម្រើសេវានេះ ហើយអតិថិជនអាចហៅចូលលេខទូរស័ព្ទពិសេសនេះដោយមិនគិតថ្លៃផងដែរ។

អគ្គិសនីកម្ពុជា បន្តថា ប្រព័ន្ធទូរស័ព្ទ ១២៩៨នេះ នឹងដាក់ដោយដំណើរការចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២៩ឲ០១៨ខាងមុខនេះ បន្ទាប់ពីអគ្គិសនីកម្ពុជាធ្វើការផ្លាស់ប្តូរប្រព័ន្ធលេខចាស់៕