មនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍

130
ករណីគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។ រូបពីហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិ។

យ៉ាងហោច​ណាស់​មនុស្ស ១០ នាក់បានស្លាប់ និង​១៥ នាក់ទៀត​រងរបួស​ធ្ងន់ស្រាល​​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​​​ចរាចរណ៍​នៅ​ថ្ងៃនេះ។

បើតាម​របាយការណ៍​ដែលចេញ​ផ្សាយ​ដោយ​អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ ​១២​លើក​ ដែលបណ្តាល​ឲ្យ​មនុស្ស​ ​១០​នាក់ស្លាប់​ (​ប្រុស​៨នាក់)​ ​១៥​នាក់ ​រង​របួសធ្ងន់ និងស្រាល។​

ក្នុងការចុះផ្សាយដដែល​នោះបានឲ្យដឹងថាអ្នកដែល​ជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់​មួក​សុវត្ថិភាព នៅពេល​គ្រោះថ្នាក់​ចរាចរណ៍។​

អគ្គស្នងការនគរបាលជាតិបន្តថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារបើកបរ ល្មើស​ល្បឿន​, ស្រវឹង​២​លើក​​ មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ​ និងបើកបរប្រជែង​​ ។​

​តាម​របាយការណ៍​ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​១៤​ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១​ មក​រា​ ដល់​ថ្ងៃ​ទី​១៤​ មក​រា​ ២០១៨​ មាន​គ្រោះថ្នាក់​ចំនួន​ ១៤២​លើក​ដែលបណ្ដាលឲ្យស្លាប់មនុស្ស​ចំនួន​ ៨៧​នាក់​ របួស​សរុប​ចំនួន ​១៩៨​នាក់​ របួសធ្ងន់​ ១៣៦​នាក់​ របួសស្រាល​ចំនួន​៦២​នាក់​ ៕