របាយការណ៍ក្រសួងសាធារណការ៖ រថយន្តដឹកលើសទម្ងន់ជាង៣០០គ្រឿង ចាប់បានក្នុងខែ វិច្ឆិកា ឆ្នាំ២០១៧

68

(ភ្នំពេញ)៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានរបស់គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់​កម្រិត​កំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៥២គ្រឿង និងពិន័យ​បាន​ថវិកាសរុបជាង៦០០រយលានរៀល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួង សាធារ​ណការ បង្ហាញនៅថ្ងៃនេះ។

ក្រសួង បន្តថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ១៤៣ គ្រឿង គឺពី ៤៩៥ គ្រឿង ក្នុងខែតុលា ឆ្នាំ២០១៧ មក ៣៥២ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្នុង​ចំណោម​រថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៣០តោន៕ ដោយ៖ Rush News