ពលរដ្ឋចាញ់បោក្រុមហ៊ុន EBC ឡើងមកស្នើសម្ដេចជួយឲ្យបានសំណង

31

ពលរដ្ឋ​ជាង ៣០០​នាក់​ មកពីតាមបណ្ដាខេត្ត ផ្សេងគ្នាបានឡើងមកស្នើសុំ​ឲ្យ​សម្តេច​ ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ ក្រុមហ៊ុន​ EBC​ ឆបោក​ប្រាក់​របស់​ពួក​គាត់​អស់​ជា​ច្រើន​។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភៈនេះ ពលរដ្ឋ ៣០១ នាក់មក​ពី​ ១១​ខេត្ត​ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​ត្រង់​ចំណុច​មុខ​វត្ត​បទុម​វ​តី​ខុទ្ទកាល័យ​ សម្តេច​ហ៊ុន​ សែនដើម្បីស្នើសុំ​ឲ្យ​សម្តេច​ ហ៊ុន សែន ជួយ​អន្តរាគមន៍​​ឲ្យពួកគាត់បានសំណងវិញ ករណីក្រុមហ៊ុន​ EBC​ ឆបោក​ប្រាក់​របស់​ពួក​គាត់​។​ ​

ការចុះផ្សាយដដែលបន្តថា​ប្រជាពលរដ្ឋ​ដែល​ឡើង​មក​រក​ការ​ជួយ​ អន្តរាគមន៍​រួម​មាន ​១១​ខេ​ត្ត មាន​​ខេត្តតាកែវ​ចំនួន ​០៣​នាក់​ ខេត្ត​ឧត្តរមានជ័យ​ចំនួន​ ៣២​នាក់​ ​កណ្តាល​ ចំនួន​ ៣៨​នាក់​ ព្រៃវែង​ចំនួន​ ០៥​នាក់​ បាត់ដំបង​ ចំនួន​ ៨៤​នាក់​ ពោធិ៍សាត់​ចំនួន​ ២០​នាក់​ ស្វាយ​រៀង​ចំនួន​ ១៥​នាក់​ កំពង់ស្ពឺ​ចំនួន​ ៥៥​នាក់​ ត្បូងឃ្មុំ​ចំនួន​ ៣៥​នាក់​ ​ប៉ៃលិន​ចំនួន​ ១០​នាក់​ និង​ខេត្ត​កំពត​ចំនួន​ ០៤​នាក់​ សរុប​ចំនួន​ ៣០១​នាក់។

តាមការចុះផ្សាយដដែលក្រោយ​ពី​មានការ​សម្របសម្រួល​ និង​ពន្យល់​ណែនាំ​ពី​លោក ប៉ា​ល់​ ច័ន្ទ​តារា​ ជា​មេធាវី​របស់​រាជរដ្ឋាភិបាល​ និង​លោក​ ធូ​ សា​រឿ​ន​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ពួក​គាត់​ក៏​បាន​យល់​ និង​រំសាយ​ត្រឡប់​ទៅតាម​បណ្តារ​ខេត្តវិញ៕​