សម្ដេចអំពាវនាវកុំឲ្យប្រគល់ខ្លួនឲ្យប្រុសថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់

51

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានទំពាវនាវដល់យុវតីទាំងអស់កុំឲ្យប្រគល់ខ្លួ​នឲ្យមនុស្សប្រុស នៅថ្ងៃបុណ្យនៃ សេចក្ដី ស្រលាញ់ខាងមុខ។

នៅថ្ងៃទី ១៣ គុម្ភៈនេះ សម្ដេចបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថានៅថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់ សុំកុំឲ្យយុវតីប្រគល់ខ្លួនអោយបុរសណាទាំងអស់។

សម្ដេចបានលើកឡើងថា៖ «ថ្ងៃទី១៤ កុម្ភះ ស្អែកនេះ គឺជាថ្ងៃនៃក្តីស្រឡាញ់គឺមានន័យថា ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ ក្រុមគ្រួសារ ស្រឡាញ់ជីដូនជីតា ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្ត ភ័ក្តិ…សុំកូនក្មួយកុំប្រគល់ខ្លួន អោយ បុរសណាទាំងអស់»។

ជាមួយគ្នានោះសម្ដេចក៏បានជួនពរឲ្យដល់យុវជន យុវតីទាំងអស់មានភាពសប្បាយរីករាយ និងជួបជុំគ្រួសារផងដែរ។