គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

31

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។

ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប ថា EU គួរតែយល់ថា គ.ជ.ប អនុវត្តការងារបច្ចេកទេសហើយ EU  មិនត្រូវ​យក​រឿង របស់តុលាការ និងបញ្ហានយោបាយមកពាក់ព័ន្ធនឹងការងារបច្ចេកទេសនោះទេ។

ប្រតិកម្មរបស់ គ.ជ.ប បែបនេះ គឺធ្វើឡើងបន្ទាប់ពី EU បានប្រកាសព្បួរជំនួយដល់​ គ.ជ.ប ដែលជាការឆ្លើយតបទៅនឹង​ការសម្រេចរបស់តុលាការ​កំពូល​ដែល​បាន​​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង និងបានផ្អាកមិនឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងធ្វើ នយោ​បាយចំនួនប្រាំ​ឆ្នាំ។

តែទោះបីជាយ៉ាងណាក៏ដោយ គ.ជ.ប នៅតែបន្តរក្សាជំហរដដែលក្នុងការទទួលយកជំនួយ ពីអន្តរជាតិជាតិ ដែលជំនួយនោះគឺធ្វើឡើងដោយសុឆន្ទះពិតប្រាកដ។ គ.ជ.ប បញ្ជាក់ថា គ.ជ. ប បានគ្រោងថវិកាគ្រប់គ្រាន់សម្រាប់រៀបចំការបោះឆ្នោតរួចរាល់ហើយដែរ៕