គ.ជ.ប អះអាងថា ដំណើរការរៀបចំការបោះឆ្នោតនៅតែទៅមុខ បើទោះបី EU ព្បួរជំនួយក៏​ដោយ

43

(ភ្នំពេញ)៖ នៅទីបំផុតទៅសហភាពអឺរ៉ុប(EU) បានប្រកាសព្បួរជំនួយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលជាការឆ្លើយតបទៅនឹងការសម្រេចរបស់តុលាការកំពូលដែលបាន​សម្រេចរំលាយគណបក្សប្រឆាំង និងបានផ្អាកមិនឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងធ្វើ នយោ​បាយចំនួនប្រាំឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវាយោ នៅថ្ងៃច័ន្ទ ទី១២ ធ្នូនេះ។

លោក សោម សូរីដា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហៅការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាសិទ្ធិសេរីភាពរបស់សហភាពអឺរ៉ុប។ លោក ថា ការព្បួរ ជំនួយនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះទេ។

គួររំលឹកថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរបស់កម្ពុជាសម្រេចរំលាយកាល ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការទាមទាររបស់មេធាវីក្រសួងមហាផ្ទៃ បន្ទាប់ពីតុលាការ រកឃើញថា បក្សសង្រ្គោះជាតិពាក់ព័ន្ធនឹងផែនការចង់ធ្វើបដិវត្តន៍ពណ៍ផ្គួលរំលំរដ្ឋាភិបាល។

ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី និងបារាំង ជាដើម បានបង្ហាញការមិនពេញចិត្តចំពោះការសម្រេចនេះ នឹងចង់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅរកភាពដើមវិញ៕ ដោយ៖ Rush News