លោក កែវ រ៉េមី៖ ការចង់ឲ្យមានការចរចាគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងគឺមិន​អាច​ទៅ​រួច

73

(ភ្នំពេញ)៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល លោក កែវ រ៉េមី បានលើកឡើងថា​ ការ ចង់ឲ្យមានការចរចាគ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺមិនអាចទៅរួចនោះ ទេ ដោយសារតែបក្សប្រឆាំងតែងតែបំពានកិច្ចសន្ទនាជាមួយបក្សកាន់អំណាចដែលមានមេ​រៀនរួចហើយនាពេលកន្លងទៅនេះ។

ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ លោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំងដែលចង់ឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំង​ចរចាគ្នាឡើងវិញ ដើម្បីស្តារ នូវស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ថា ក្នុងជំនួបរវាងលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាមួយ​ឯកអគ្គ​​រដ្ឋ​ទូតទទួលបន្ទុកសិទ្ធិមនុស្សរបស់ក្រសួងការបរទេស បារាំង នៅព្រឹកថ្ងៃទី៦ វិច្ឆិកានេះ មានប្រធានបទពីរដែលត្រូវពិភាក្សាគ្នា រួមមាន បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា និងការរំលាយគណបក្សសង្រ្គោះជាតិ៕ ដោយ៖ Rush News