កម្ពុជា បង្ហាញការមិនពេញចិត្ត​ចំពោះការរៀបចំវេទិកាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យ​នៅ​កម្ពុជា​​នៅ​យូអិន​ពីសំណាក់​អាមេរិក

64

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ា យ៉ាង​​ខ្លាំងចំពោះស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា នៅថ្ងៃទី១៩ ធ្នូនេះ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហ ប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញនេះ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការរៀបចំកិច្ចពិភា ក្សាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាអាកប្បកិរិ យាដ៏ក្រអឺតក្រទម និងគ្មានការគោររព ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា  យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ វេទិកាកិច្ចពិភាក្សាខាងលើនេះដែរ គឺធ្វើឡើងក្នុងការផ្តល់នូវព័ត៌មានមិនពិត និងបង្កការយល់ច្រឡំពីស្ថានភាព ជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លើកឡើងថា ចំណាត់ការរដ្ឋាភិ​បាល​កម្ពុជាចំពោះការំលាយគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនប្រធានគណបក្ស​សង្រ្គោះ​ជាតិ និងចំណាត់ការលើសង្គមស៊ីវិល ហើយនិងប្រព័ន្ធផ្សព្វផ្សាយគឺជាការអនុវត្តច្បាប់​របស់​កម្ពុជា​៕