គ.ជ.ប សម្រេចបង្កើតក្រុមប្រតិកម្មព័ត៌មានសម្រាប់ធ្វើការវាយបករាល់ចំណុច​អវិជ្ជមាន​មក​លើ គ.ជ.ប

47

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបង្កើត ក្រុមប្រតិកម្មព័ត៌មានដើម្បីជួយការងារប្រធាន គ.ជ.ប និង គ.ជ.ប។ ក្រុមនេះក៏ជាសេនាធិការ របស់ប្រធាន គ.ជ.ប សម្រាប់ទប់ស្កាត់ និងវាយបករាល់ចំណុចអវិជ្ជមានមកលើ គ.ជ.ប។​នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ របស់ គ.ជ.ប។

សមាសភាពនៃក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នេះ រួមមាន លោក សោម សូរីដា អគ្គលេខាធិការ គ.ជ.ប ជាប្រធាន លោក ឡេង សុជា ទីប្រឹក្សារបស់ប្រធាន គ.ជ.ប ជាអនុប្រធាន។

ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នេះមានតួនាទី និងភារកិច្ច ដូចជា ធ្វើការឆ្លើយតបចំពោះការចុះផ្សាយព័ត៌មានដែលអវិជ្ជមានពាក់ព័ន្ធនឹង គ.ជ.ប ធ្វើការប្រមូល ព័ត៌មានដែលចុះផ្សាយជាសាធារណៈដែលមានចរិកលក្ខណៈបង្ខូចកិត្តិយស គ.ជ.ប និងសហ ការផ្តល់ព័ត៌មានជាមួយអ្នកនាំពាក្យ គ.ជ.ប៕ ដោយ៖ Rush News