ភ្លើងឆេះព្រៃចំការប្រមាណ ៥ហិចតាតែមិនរាលដាលដល់ផ្ទះពលរដ្ឋ

65

ករណី​អគ្គិភ័យ​ ឆេះ​ព្រៃរបោះ​ ចំការ​បារាំង​ប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។

តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃ​ទី​០៣​ ខែមីនា​ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១១​និង​១០​នាទី​ មានអគ្គីភ័យមួយកើតឡើងនៅ​ភូមិ​ក្រាំងក្រូច​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា​។​

​តាមការចុះផ្សាយដដែល​លោក​ មាន​ សំណាង​ អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​អន្តរាគមន៍​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ចេញ​ប្រតិបត្ដិការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​ព្រេ​ជ​ ២៥​នាក់​ នាយទាហាន​សកម្ម​ត្មាត​ពង​៨៦​នាក់​ មេព្រៃ​០៥​នាក់​ នឹង​ប្រជាពលរដ្ឋ​ប្រជា​ការពារ​៤០​នាក់​ បាន​ជួយ​ពន្លត់​ ភ្លើង​ឆេះ​ នៅ​ចំណុច​ខាងលើ​ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ របស់​ការិយាល័យ​ខេត្ត​អស់​ចំនួន​ ០២​គ្រឿង​ រថយន្ត​ស៊ឺ​រ៉ែ​ន​០១​គ្រឿង​ ប្រើប្រាស់​ទឹក​ អស់​ចំនួន​០២​ឡាន​។​

​លោក​អធិការ​បន្ត​ថា​មូលហេតុ​នេះប្រជាពលរដ្ឋ​ដុត​ភ្លើង​ យក​ឃ្មុំ​ និង​បណ្តាល​ឲ្យ​ឆេះ​ព្រៃ​អស់​ចំនួន​ ០៥​ហិតា​ និង​មិន​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទេ​ ៕