កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងដាំកញ្ឆារ ៧៥ កន្លែង

69

​កម្លាំងសមត្ថកិច្ចខេត្តតាកែវប្រតិបត្តិការបង្រ្កាបទីតាំងដាំកញ្ឆារបាន ៧៥ កន្លែងដើម្បីបំផ្លាញចោល។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​១១​កើត​ ខែ​ផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៦.៣០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ ដឹកនាំ​ ដោយ​លោកម៉ាក់​ សេរី​វ​ឌ្ឍ​នា​ នាយការិយាល័យ​ បាន​ចុះ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​​ ធ្វើការ​បង្ក្រាប​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាយ​ខុស​ ច្បាប់​បាន​ចំនួន​រួម​៧៥​ទីតាំង។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការ។

​ការចុះផ្សាយដដែលបន្តថាទីតាំង ៧៥កន្លែងនោះមានចំនួន ស្មើរ​១៣ ៣៧៤​ដើម​ អណ្តូង​ប្រស់​ទឹក​ ចំនួន​ ៤៩​អណ្តូង​ ស្ថិត​នៅ​ចំណុច​ដា​ក្រឡាញ់​ ដុប​ថ្ម​ចង្ក្រាន​ បង្គោល​អង់​តែ​ន​ ខ្នង​បន្ទាយ​ចាស់​ និង​ខាងក្រោម​ជួរ​ភ្នំ​បា​យ៉ង់​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ ឃុំ​ ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​ ដែល​មាន​ផ្ទៃដី​សរុប​ ៤.៧៣១​ ម៉ែត្រការ៉េ​ ។

ការចុះផ្សាយដដែលបន្ថែមថាបច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕