សម្ដេច ហ៊ុន សែនថាការដឹកនាំ ៣៣ ឆ្នាំមិនផ្ដាច់ការមិនប្រើកាណុង

76
រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដឹកនាំប្រទេសកម្ពុជារយៈពេល ៣៣ ឆ្នាំគឺមិនផ្ដាច់ការ មិន​មិនប្រើចុងកាណុង​ គឺដឹកនាំដោយការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកម៉ូតូឌុប និងរត់កង់បី និងអ្នកតាក់ស៊ីប្រមាណជាង ៤​ពាន់នាក់​នៅ​កោះពេជ្រ សម្ដេច ហ៊ុន សែន បានលើកឡើងថាការ​ដឹកនាំរបស់លោក មិនមែន​ផ្ដាច់ការ ដោយប្រើចុង​កាណុង​ ដូចសម័យសង្គមប្រជាធិបតេយ្យប៉ុល ពត និង សម័យលន់ ណុលនោះទេ។

សម្ដេច ហ៊ុ​ន សែន បានមានប្រសាសន៍ថា«​រយៈពេល៣៣ឆ្នាំមិនមែនរស់ដោយសារចុងកាណុង ហើយក៏មិនមែន​រស់​ដោយអំពើផ្ដាច់ការដែរ។ ផ្ដាច់ការពិតប្រាកដគឺប៉ុល ពត ប៉ុន្ដែប៉ុល ពត ក៏រស់បានត្រឹមតែរយៈពេល៣ឆ្នាំ​ ៨ខែ ២០ថ្ងៃ លន់ នល់ ក៏ផ្ដាច់ការដោយមានការគាំទ្ររបស់កងទ័ពអាមេរិកទៀតផង ប៉ុន្ដែគេរស់ត្រឹម៥ឆ្នាំ។ សម្រាប់​ខ្ញុំឆ្លង​កាត់នៅ​ពេល​វេលាដ៏លំបាក ដែលចាប់ផ្ដើមពីការយកជីវិតធ្វើដើមទន់​»

គួរបញ្ជាក់ថាថ្ងៃនេះគឺជាថ្ងៃខួបរយៈពេល ៣៣ឆ្នាំហើយដែលលោក ហ៊ុន សែន បានកាន់ដំណែង​ជានាយករដ្ឋមន្រ្តី ដឹកនាំ​ប្រទេសកម្ពុជាដោយដោះស្រាយនូវបញ្ហាប្រទេសជាតិជាច្រើន។

ជាមួយគ្នានោះសម្ដេច ហ៊ុន សែនក៏បានថ្លែងអំណរគុណដល់សមាជិកបក្ស ដែលបានជ្រើសរើសរូបលោក ធ្វើជា​នាយករដ្ឋមន្រ្តីផងដែរ៕