លោក សម រង្ស៊ី ចាញ់ក្តីសម្តេច ហ៊ុន​ សែន ក្នុងសំណុំរឿងបរិហារកេរ្តិ៍អស់១លានដុល្លារ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
77

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចអោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សងសំណងជំងឺចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងពិន័យចូលរដ្ឋ ចំនួន ១០លានរៀល។

ការ​សម្រេច​របស់តុលាការបែបនេះ គឺធ្វើឡើងតបតាមបណ្តឹងទាមទាររបស់លោក គី តិច មាន​មេធាវី​សម្តេច ហ៊ុន សែន ដែលបានប្តឹងលោក សម រង្ស៊ី ចូលតុលាការពីបទបរិហារកេរ្តិ៍ ជា​សាធារណៈ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

សូមរំលឹកថា ក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង នៅទីក្រុងប៉ារីស លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បាននិយាយថា សម្តេច ហ៊ុន សែន បានសូកលុយកញ្ញា ធី សុវណ្ណថា មួយលានដុល្លារ ដើម្បីអោយប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។

ការលើកឡើងរបស់លោក សម រង្ស៊ីនេះ បានធ្វើអោយសម្តេច ហ៊ុន សែន តាមរយៈមេធាវី របស់លោក បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងទៅសាលាដំបូងទាមទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ ចំពោះការចោទប្រកាន់គ្មានការពិតនេះ។

មេធាវីរបស់លោក សម រង្ស៊ី គឺលោក សំ សុគង់ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ សវនាការ នៅថ្ងៃទី២៩ ខែធ្នូនេះ ថា លោកនឹងពិចារណារឿងនេះជាមួយក្តីដើម្បីប្តឹងឧទ្ធរណ៍​ប្រឆាំងនឹងការសម្រេច របស់សាលាដំបូង៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528