បណ្តឹងរបស់កងទ័ពប្តឹងលោក សម រង្ស៊ី បានទៅដល់ដៃតុលាការហើយនៅថ្ងៃនេះ

35

(ភ្នំពេញ)៖ បណ្តឹងរបស់កងយោធពលខេមរភូមិន្ទដែលប្តឹងលោក សម រង្ស៊ី អតីតប្រធានគណ​បក្សសង្រ្គោះជាតិ ដែលបាន​ប្រើភាសាញុះញង់ឲ្យកងទ័ព​ឯាកទៅ​ប្រឆាំងរដ្ឋាភិបាលកម្ពុជា​នោះ​ ពេលនេះបានទៅដល់ដៃតុលាការក្រុងភ្នំពេញហើយនៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី៧ ធ្នូនេះ។

ក្នុងពាក្យបណ្តឹងប្តឹងដោយមេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់លើករណីលោក សម រង្ស៊ី ឲ្យបានឆាប់រហ័សដោយសារតែទង្វើរបស់លោក សម រង្ស៊ី ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិ សុខកម្ពុជា។

លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ កាលពីថ្ងៃទី៦ ធ្នូម្សិលមិញនេះ បានលើកឡើងថា ករណីប្រកាសឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ពីសំណាក់លោក សម រង្ស៊ីនេះ គឺជារឿងធំ។ លោក ថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ គឺវាបានធ្វើឲ្យ​ប៉ះពាល់ដល់វិន័យកងទ័ព ប៉ះពាល់ដល់លក្ខិន្តិកៈកងទ័ព និងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញាកម្ពុជា ផងដែរ។ ហើយ សម្តីរបស់លោក សម រង្ស៊ីនេះ ទៀតសោត គឺជាអំពើក្បត់ជាតិ៕ ដោយ៖ Rush News