លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ នាំយកសម្ភារៈសិក្សា ចែកជូនក្មួយៗ សិស្សានុសិស្ស នៅសាលាបឋម សិក្សាស្វាយរំពារ នាស្រុកកំពង់លែង

42

 

ខេត្តកំពង់ឆ្នាំង៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាស្វាយរំពារ ចំនួនពីរភូមិ គឺភូមិក្នុង និងភូមិជើងគ្រួស ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៨៤នាក់ ក្នុងនោះសិស្សប្រុស១៤៥នាក់ សិស្សស្រី១៣៩នាក់ បានទទួលអំណោយជាសំភារៈសិក្សា មានប៊ិច សៀវភៅ ខ្មៅដៃ ពីឯកឧត្តមឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈក្រសួងមហាផ្ទៃ និងលោកជំទាវ គឹម ស៊ីឡា។

ការចែកជូននេះនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សាស្វាយរំពារ ស្ថិតនៅក្នុងភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីលោកមេឃុំ មេភូមិ អ្នកគ្រូជានាយិកាសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សិស្ស ជាច្រើនកុះករផងដែរ។

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ ក៏បានមានមតិសំណេះសំណាលស្វាគមន៍ និងផ្តាំផ្ញើ ដល់ក្មួយៗ ដែលជាសិស្សានុសិស្ស ជាទំពាំង ស្នងឫស្សី ខិតខំសិស្សារៀនសូត្រ ជៀសអោយឆ្ងាយ ពីគ្រឿងញៀន និងមិនត្រូវបង្កើតបក្ខពួក បងតូចបងធំ គេចអោយឆ្ងាយ ពីក្មេងទំនើង។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ថ្លែងកោតសរសើរ អ្នកគ្រូជានាយិកាសាលា ដែលបានរៀបចំ នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណសាលា បានល្អ មានរបៀបរៀបរយ។

លោកស្រី ភឹម ភារ៉ូ នាយិកាសាលាបឋម សិក្សាស្វាយរំពារ ក៏បានថ្លែងអំណរគុន ដល់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ ដែលនាំយកអំណោយជាសម្ភារៈសិក្សា មកចែកជូនដល់ សិស្សានុសិស្ស នាពេលនេះ៕