គ.ជ.ប អះអាងថា ដំណើរការរៀបចំការបោះឆ្នោតនៅតែទៅមុខ បើទោះបី EU ព្បួរជំនួយក៏​ដោយ

(ភ្នំពេញ)៖ នៅទីបំផុតទៅសហភាពអឺរ៉ុប(EU) បានប្រកាសព្បួរជំនួយដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលជាការឆ្លើយតបទៅនឹងការសម្រេចរបស់តុលាការកំពូលដែលបាន​សម្រេចរំលាយគណបក្សប្រឆាំង និងបានផ្អាកមិនឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងធ្វើ នយោ​បាយចំនួនប្រាំឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវាយោ នៅថ្ងៃច័ន្ទ ទី១២ ធ្នូនេះ។ លោក សោម សូរីដា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហៅការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាសិទ្ធិសេរីភាពរបស់សហភាពអឺរ៉ុប។ លោក ថា ការព្បួរ ជំនួយនេះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះទេ។ គួររំលឹកថា គណបក្សសង្រ្គោះជាតិ...

តុលាការក្រុងភ្នំពេញកោះហៅលោក ម៉ម សូណង់ដូ មកបំភ្លឺជុំវិញសំណុំរឿង លោក កឹម សុខា

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ លោក គឺ ឬទ្ធី បានចេញដីកាកោះលើកទី៣ អោយលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ក្នុងនាមជាសាក្សី លើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ក្នុងដីកាកោះចុះថ្ងៃទី២២ ខែធ្នូ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានអោយលោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨...

លោក កឹម សុខាត្រូវបានបញ្ជូនមកសវនាការនៅសាលាឧទ្ធរណ៍ព្រឹកនេះ

ប្រធានគណបក្ស​សង្គ្រោះ​ជាតិលោក កឹម​ សុខា​​ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកដល់សាលាឧទ្ធរណ៍ហើយ​នា​ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ នាព្រឹកថ្ងៃទី ០១ ខែ កុម្ភៈនេះសាលាឧទ្ធរណ៍បើកសវនាការអសាធារណៈ​ លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់មេធាវីការពារក្ដីលោក កឹម សុខា ​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជាមួយនឹងការនាំខ្លួនលោកកឹម សុខា មកកាន់សាលាឧទ្ធរណ៍ នាព្រឹកនេះ ក៏គេសង្កេតឃើញមានការដាក់របាំង​​ការពារ​យ៉ាងតឹងរឹង និងមានសមត្ថកិច្ចប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ ចំណែកផ្លូវជុំវិញ និងក្បែរ​សាលា​ឧទ្ធរណ៍ក៏មានការបិទផងដែង ។ កន្លងមកតុលាការតែងតែបានបដិសេធ មិនអនុញ្ញាតឲ្យលោក...

គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក បញ្ចុះបញ្ចូល គ.ជ.ប ឲ្យចូលជាសមាជិក

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ធ្វើការបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប របស់កម្ពុជា ឲ្យចូលជាសមាជិករបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ A-WEB មានសមាជិកចំនួន ១០៩ មកពី១០៣ប្រទេស។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃនេះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក គឺជាស្ថាប័នមួយដែលបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ប្រព្រឹត្តទៅកាន់តែមានសុក្រឹត្យភាព និងមានតម្លាភាព។ (រូបភាព៖ គ.ជ.ប) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី១៩...

ចិនផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គ.ជ.ប សម្រាប់ដំណើរការបោះឆ្នោតជាតិ​ខាង​មុខនេះ

(ភ្នំពេញ)៖ សាធារណរដ្ឋប្រមានិតចិន បានផ្តល់ជំនួយជាសម្ភារ បរិក្ខារ ចំនួន៣០មុខ ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែធ្នូនេះ។ គ.ជ.ប បានបញ្ជាក់ថា ការផ្តល់ជំនួយរបស់ចិននៅពេលនេះ គឺឆ្លើយតបទៅនឹងសំណើររបស់ គ.ជ.ប កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ ភាគីចិន ក៏បានសន្យានឹងបន្តផ្តល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត...

គ.ជ.ប ហាមបក្សនយោបាយឃោសនាបោះឆ្នោតព្រឹទ្ធសភានៅទីតាំងមួយចំនួន

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បាន​ហាម​ឃាត់​មិន​ឲ្យគណបក្សនយោបាយ​ ​​ដង្ហែ​ក្បួន​​ឃោសនា​ ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ នៅទីតាំងមួយចំនួនដោយថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍។ ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប. បាន​​ជូនដំណឹងទៅសាលារាជធានីភ្នំពេញពីទីតាំងចំនួន ២២ចំណុច ដែលត្រូវ​បាន​ហាមឃាត់​មិនឲ្យ​គណបក្សនយោ​បាយធ្វើយុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​។ សេចក្ដីថ្លែងការណ៍ដដែលថាការហាមនៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សាធារណៈ​ចំនួន ២២​កន្លែង​ផ្សេង​គ្នានោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ជូន​គណ​ប​ក្សនយោ​បាយ​ទាំង​អស់ឲ្យ​បានល្អប្រសើរ ​ជៀសវាង​ការ​ក​កស្ទះចរាចរ និង​រំខានដល់អ្នកធ្វើដំណើរជាដើម។ បើតាមសេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ ផ្លូវ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នា​ពេល​ខាង​មុខ​នោះ មាន​មហាវិថី​ព្រះ​នរោត្ដម​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ដុប​មន្ទីរ​ពេទ្យ​​អង្គឌួង មហា​វិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស កំណាត់​មហា​វិថី​ព្រះសីហនុ កំណាត់​មហាវិថី​មៅ សេទុង...

បណ្តឹងរបស់កងទ័ពប្តឹងលោក សម រង្ស៊ី បានទៅដល់ដៃតុលាការហើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ បណ្តឹងរបស់កងយោធពលខេមរភូមិន្ទដែលប្តឹងលោក សម រង្ស៊ី អតីតប្រធានគណ​បក្សសង្រ្គោះជាតិ ដែលបាន​ប្រើភាសាញុះញង់ឲ្យកងទ័ព​ឯាកទៅ​ប្រឆាំងរដ្ឋាភិបាលកម្ពុជា​នោះ​ ពេលនេះបានទៅដល់ដៃតុលាការក្រុងភ្នំពេញហើយនៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី៧ ធ្នូនេះ។ ក្នុងពាក្យបណ្តឹងប្តឹងដោយមេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់លើករណីលោក សម រង្ស៊ី ឲ្យបានឆាប់រហ័សដោយសារតែទង្វើរបស់លោក សម រង្ស៊ី ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិ សុខកម្ពុជា។ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ...

គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។ ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប...

កម្ពុជារៀបចំបោះឆ្នោតព្រឹទ្ធសភាតាមការគ្រោងទុក ខណៈCNRP បដិសេធមិនទទួលស្គាល់លទ្ធផល

ថ្ងៃនេះកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ តាមការគ្រោងទុក ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលនោះ បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ នៅថ្ងៃទី ២៥ ខែ កុម្ភៈនេះជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ដែលប្រព្រឹត្តទៅទាំង ៨ ភូមិភាគទូទាំងប្រទេស ដោយមានការចូលរួមពី​បក្សចំនួន ៤ គឺបក្សប្រជាជនកម្ពុជា បក្សហ្វ៊ុនស៊ិនប៉ិច បក្សយុវជនកម្ពុជា និង​បក្សខ្មែររួបរួមជាតិ។ ទោះបីជាយ៉ាងណាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មិនមានការចូលរួមពីគណបក្សសង្រ្គោះជាតិ​ដែលទទួលបានការគាំទ្រពីពលរដ្ឋជិត ៣ លាននាក់នោះទេ។ បក្សសង្គ្រោះជាតិដែលមានមិនវត្តមានចូលរួមបោះឆ្នោតនេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនេះ ដោយថាធ្វើឡើងដោយខុសច្បាប់ និង...