តុលាការក្រុងភ្នំពេញកោះហៅលោក ម៉ម សូណង់ដូ មកបំភ្លឺជុំវិញសំណុំរឿង លោក កឹម សុខា


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
47

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ លោក គឺ ឬទ្ធី បានចេញដីកាកោះលើកទី៣ អោយលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ ក្នុងនាមជាសាក្សី លើសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

ក្នុងដីកាកោះចុះថ្ងៃទី២២ ខែធ្នូ ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានអោយលោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ជាកំហិត ដោយនាំមកនូវជាមួយនិង​ឯកសារ​ពាក់ព័ន្ធនិងសំណុំរឿងប្រសិនបើមានផងដែរ។

គួររំលឹកថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅគេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ ដែលបង្ហាញថា លោកបាន​អនុវត្ត​តាមការបង្គាប់បញ្ជារបស់បរទេស មកអនុវត្តការងារនៅកម្ពុជា ដោយយកគំរូតាម​ប្រទេស​យូ​ហ្គោ​ស្លាវី និងសឺប៊ី​ ។​ រដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជា​ទង្វើក្បត់ជាតិ ដែលមិនអាចអត់អោនអោយបាន។

លោក កឹម សុខា បាននឹងកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់​ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ដោយ​រងចាំនូវនីតិវិធីតុលាការ៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528