សមត្ថកិច្ចបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយបានរាប់តោន

121
សមត្ថកិច្ចចុះបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយ។រូបFN
សមត្ថកិច្ចចុះបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយ។រូបFN

សមត្ថកិច្ចខេត្តកំពតបានចុះបង្រ្កាបទីតាំងផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដោយដកហូតបានប្រេង ម៉ាស៊ី​ក្លែងក្លាយរាប់តោន។

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថានៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​ជំនាញខេត្តកំពត បានសហការជាមួយកម្លាំងអធិការស្រុកឈូក បានចុះបង្ក្រាបករណីផលិតប្រេងម៉ាស៊ីន ក្លែង​ក្លាយមួយកន្លែង នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក និងដកហូតបានប្រេងក្លែងក្លាយរាប់តោន។​នេះបើតាមការចុះផ្សាយរបស់ Freshnews។

ការចុះផ្សាយដដែលនោះ លោក ម៉ៅ ច័ន្ទមធុរិទ្ធបានបន្តថាក្នុងយុទ្ធនាការដកហូត និង បង្ក្រាបនេះមាន សំបក កំប៉ុង ១លីត្រមានចំនួន ១៣​ធុង ស្មើនឹង ២២,០២២កំប៉ុង សំបកកំប៉ុង០.៨លីត្រ និង០.៧លីត្រ មានចំនួន ២៨ ធុង ស្មើនឹង ៥៤,២០៨ សំបក​កំប៉ុង និងម៉ាស៊ីនវេចខ្ចប់រួចចំនួន៩៥ កេសស្មើនឹង២,២៨០កំប៉ុង។

លោកបន្តថាជាមួយគ្នានោះដែរក៏មានហ្វ៊យប្រេងម៉ាកសូគីម៉ិច មានចំនួន ១០ហ្វ៊យ មិនទាន់​ប្រើប្រាស់​២,២០០​លីត្រ​ គម្របកំប៉ុងមានចំនួន៣០កេស ក្នុង០១ កេសមាន១៥ដុំ ស្មើនឹង ៦៣,០០០គម្រប គម្របកេះម៉ាក DEMEX ២០០ដុំ ម៉ាស៊ីនសម្រាប់វេចខ្ចប់ និងផលិត០១គ្រឿង និងម៉ាស៊ីនអ៊ុតរង្វាន់០១គ្រឿងផងដែរ។

លោកស្នងការរូបនោះបានឲ្យដឹងដែរថានៅពេលកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាម្ចាស់ទីតាំងឈ្មោះ អ៊ូច ង៉ុយ ភេទ​ប្រុស អាយុ៤៤ឆ្នាំ បាន​រត់​គេច​ខ្លួន​បាត់ ហើយបច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់​ការតាម​នីតិវិធី​៕