សម្តេច ហ៊ុន សែន បញ្ជាអោយសមត្ថកិច្ចបង្កើនការរក្សាសន្តិសុខនៅថ្ងៃចូលឆ្នាំសកល

63

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាអោយអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ការពារថែរក្សាសុវត្ថិភាព     សណ្តាប់ធ្នាប់ជូនបងប្អូននៅគ្រប់ទីកន្លែងអោយបានសប្បាយរីករាយ ជាពិសេសនៅតាមទីតាំងដែលសំបូរទេសចរទៅកំសាន្ត ខណៈដែលថ្ងៃឆ្លងចូលឆ្នាំ សកលនឹងចូលមកដល់នៅចុងខែធ្នូនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី៣០ ខែធ្នូនេះ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់សម្តេច ហ៊ុន សែន បានសរសេរថា «បងប្អូនជនរួមជាតិមួយចំនួនជាពិសេសកូនក្មួយយុវជន ពិតជាបាននឹងកំពុងរៀបចំធ្វើដំណើរកំសាន្តទៅកាន់ទីតាំងរមណីយដ្ឋានមួយចំនួន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកលដែលនឹងមកដល់ក្នុង១ថ្ងៃទៀតតែប៉ុណ្ណោះ»។

សម្តេច បន្តថា កម្ពុជាមានសុខសន្តិភាព គឺប្រជាពលរដ្ឋកម្ពុជាកាន់តែមានឱកាសធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិជិតឆ្ងាយដោយគ្មានការភ័យខ្លាច៕