កូនប្រសារសម្ដេច ហ៊ុន សែន ត្រូវបានតែងតាំងជាអគ្គស្នងការរង

58

កូនប្រសារសម្ដេចតេជោ ហ៊ុ​​ន សែន ត្រូវបានរដ្ឋាភិបាលសម្រេច​តែងតាំងជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​នេះបើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលកាលពី​ថ្ងៃទី​១៥ មករាស្ដីពីការតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ​ ​បាន​សម្រេច​តែងតាំងលោក ឌី វិជ្ជា ដែលជាកូនប្រសារ​សម្ដេចហ៊ុន សែន និងជាស្វាមីលោក​ស្រី ហ៊ុន ម៉ា​ណាកូនស្រី​ច្បង​សម្ដេចហ៊ុ​ន​ សែន ជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​។

លោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុក ឡង់ឌី ដែលសព្វថ្ងៃមានតំណែងជាឧត្តមសេនីយ៍ឯកនៃប្រធាន​នាយក​ដ្ឋាន​​កណ្ដាលសន្តិសុខ មាន​តួនាទី​ជា​ប្រធាន​នាយក​កណ្ដាល​សន្តិសុខនៃក្រសួងមហាផ្ទៃ៕