យ៉ាងហោចណាស់ផ្ទះពលរដ្ឋចំនួន ១៦ ខ្នង និងសំភារៈផ្សេងទៀត ត្រូវបានអគ្គីភ័យឆាប់ឆេះក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាល្ងាចនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង០០នាទី មានករណីអគ្គីភ័យកើតឡើងស្ថិត នៅចំណុច ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាឲ្យឆេះផ្ទះ អស់ចំនួន១៦ខ្នង ធ្វើពីឈើ ប្រកស័ង្កសី និង ខូចខាតសម្ភារៈអស់ មួយចំនួនធំ ។
ការចុះផ្សាយដដែលនោះបន្តថាក្នុងករណីឆាប់ឆេះសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់សរុបចំនួន ៣២គ្រឿង ក្នុងនោះ របស់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញចំនួន២១គ្រឿង , អគ្គស្នងការនគរបាលជាតិចំនួន ៣ គ្រឿង , កងរាជអាវុធហត្ថចំនួន៤គ្រឿង , 0CIC ចំនួន៣គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង។
ការចុះផ្សាយដដែលនោះបន្ថែមថាទោះបីជាយ៉ាងណាអាជ្ញាធរនៅមិនទាន់រកឃើញពីមូលហេតុនៅឡើង ហើយថាកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីស្វែងរកពីហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង៕