បុរស ៣ នាក់ត្រូវបានកាប់ឲ្យរងរបួសក្នុងទំនាស់វង់ផឹកស៊ី

49
រូបភាពពីអគ្គស្នងការនគរបាលជាតិ។

យ៉ាងហោចណាស់មានបុរស ៣ នាក់ ត្រូវបានជនដៃដល់កាប់ឲ្យរងរបួសធ្ងន់ ក្នុងទំនាស់ពាក្យសំដី នៅកន្លែងវង់​ផឹកស៊ីក្នុងខេត្តព្រៃវែង។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី​១៤ ខែមករា វេលា​ម៉ោង​ ២៣ ​និង​៤៥​នាទី មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង ដែលបង្កដោយ​ជនសង្ស័យ​១​នាក់ ដោយបានយកកាំបិតខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងបន្ថែមថាករណីនេះកើតឡើងនៅ​ចំណុច​ភូមិ​ព្រៃ​ស្លា ឃុំ ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ដោយមូលហេតុ​ទំនាស់​ពាក្យសំដី​គ្នា​ក្នុងពេល​ផឹកស៊ីដែលបន្តដោយ ជនសង្ស័យ​ឈ្មោះ រី បូរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅភូមិខាងលើ។

ក្រោយពេល​កើត​ហេតុ ជនសង្ស័យ​បានរត់គេចខ្លួន​បាត់ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​​ពារាំង ហើយប​ច្ចុ​ប្បន្ន សមត្ថកិច្ច​បាន​កំពុង​រៀបចំ​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕ ​