សិស្សានុសិស្សនៃវិទ្យាល័យមួយក្នុងខេត្តពោធិ៍សាត់បានដួលសន្លប់បន្តបន្ទាប់ តែមិនដឹងមូលហេតុនៅឡើយ ទេ។
តាមការចុះផ្សាយបានឲ្យដឹងថានៅព្រឹកថ្ងៃទី ២៥ ខែ មករានេះ សិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ ចិញ្ជៀនក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចំនួន ១២នាក់ ក្នុងនោះស្រី១១នាក់ និងប្រុសម្នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។នេះបើតាមការចុះផ្សាយរបស់ Freshnews។
ការចុះផ្សាយដដែលនាយកវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ជៀនលោក ស៊ុម ផារិទ្ធ បានឲ្យដឹងថា សិស្សានុសិស្សនៅសាលារបស់លោកបានដួលសន្លប់បន្តបន្ទាប់នៅវែលាម៉ោង៩ព្រឹកនេះ តែមិនទាន់ដឹងមូលហេតុ ហើយភ្លាមៗនោះ លោកគ្រូ អ្នកគ្រូរបស់លោក ក៏បានដឹកជញ្ជូនសិស្សានុសិស្សទាំងនោះ មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។
តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថានៅនៅថ្ងៃត្រឹងនេះសិស្សសាលាទាំងនោះ បានមានអាក្ការធូរស្រាលបន្តិចវិញហើយ ហើយគ្រូពេទ្យបានកំពុងពិនិត្យធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុ៕