សមត្ថកិច្ចបានឲ្យដឹងថាសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោនត្រូវបានមន្ត្រីកាំកុងត្រូលចាប់បាន ខណៈឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករាម្សិលមិញមន្ត្រីកាំកុង ត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រួតពិនិត្យ និង ចាប់តាមសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោន។
តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានសាច់និងឆ្អឹងមាន់ខូចគុណភាពចំនួន ៧៦ ថង់ស្មើ និង៧៦០គីឡូក្រាម ដែលឈ្មួញដាក់បង្កប់តាមរទេះនាំចូលពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ការចុះផ្សាយដដែលនោះបន្តថាសាច់ និងឆ្អឹង ដែលមន្ត្រីជំនាញចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានយកទៅដុតកម្ទេចចោល ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកឈ្មួញល្មើសច្បាប់ដែលនាំចូលសាច់ និងឆ្អឹងមាន់ខូចគុណភាពពីប្រទេសថៃ មកកម្ពុជាដោយថាដើម្បីចាប់ខ្លួន និងចាត់ការតាមផ្លូវច្បាប់ ៕