CDC អនុម័តគម្រោងវិនិយោគថ្មី៩គម្រោងបន្ថែមក្នុងខែធ្នូនេះ

27

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច អនុម័តឲ្យដំណើរការវិនិយោគគម្រោងថ្មីចំនួន៩ទីតាំងបន្ថែមក្នុងខែធ្នូនេះនៅកម្ពុជា ជាមួយឪកាសកាងាររាប់ពាន់កន្លែង។

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្ស អភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា បើផ្អែកតាម សំណើសុំវិនិយោគ របស់ ក្រុមហ៊ុនឯកជនខាងលើ គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោមដោយ គម្រោងវិនិយោគថ្មីៗទាំង៩នោះរួមមាន៖

១- “SCHNEITEC POWER CO., LTD”គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

២- “SCHNEITEC INFINITE CO., LTD”គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៣០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

៣-  “DE HEUS TMH  CO., LTD” គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

៤-“MILLPLAN INDUSTRIES (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈ អេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក I-J ផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។

៥-  “FHL INDUSTRIES  CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនី និងគ្រឿង             អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៤កន្លែង។

៦-“CXD INDUSTRY CO.,LTD.”គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តគ្រប់ប្រភេទ និងគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣០កន្លែង។

៧-“AEON MALL (CAMBODIA) CO.,LTD.”គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។

៨-“XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១.៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៥០៩កន្លែង។

៩-“BOCC DEVELOPMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់, Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១.៦០០ units និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ “លើកោះពេជ្រ” មានទុនវិនិយោគប្រមាណ ១.១៨១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦.៣៧០កន្លែង៕