គ្រាន់តែ១សប្ដាហ៍ដំបូងសោះ ឡេប៉េងប៉ោះមាសថ្មីរបស់ T&L Natural អាចលក់ហក់បានដល់ជាង៣ម៉ឺនឈុត

90

ភ្នំពេញ៖ ក្រុមហ៊ុន T&L Natural ប្រមូលតំណាងចែកចាយទូទាំងប្រទេស ជួបជុំគ្នា ដើម្បីបញ្ចេញកញ្ចប់ប្រូម៉ូសិនពិសេសៗ មានទាំងរង្វាន់ និងទទួលបានប្រាក់ចំណេញខ្ពស់ សម្រាប់តំណាងចែកចាយ ជាមួយនឹងវត្តមានផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មី នៅលើទីផ្សារ ខណៈការលក់មួយរយៈពេល១សប្ដាហ៍ដំបូង មានការគាំទ្រខ្លាំង កើនដល់៣ម៉ឺនឈុត។នៅក្នុងពិធីសម្ពោធជាផ្លូរការនៃសមាជិកផលិតផលថ្មីរបស់ក្រុមហ៊ុន T&L និងការជួបជុំមហាគ្រួសារតំណាងចែកចាយសាប៊ូT&L ប្រមាណ៥០០នាក់ នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៩នេះ នៅមជ្ឍមណ្ឌលកោះពេជ្រ លោក ឌី ជោត អគ្គនាយកក្រុមហ៊ុនសាប៊ូ THEARA LEANG Co,Ltd បានឲ្យដឹងថា ការបញ្ចេញនូវផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មីនេះ គឺដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលតែងតែនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន T&Lកន្លងមក ជាមួយនឹងការទន្ទឹងចង់ឃើញនូវវត្តមានផលិតផលថ្មីៗរបស់T&Lនៅលើទីផ្សារបន្ថែម។

លោកបន្ថែមថា ផលិតផលឡេលាបខ្លួនប៉េងប៉ោះមាសថ្មីនេះ ត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃ ជាមួយនឹងការប្រើរូបមន្តផ្សំយ៉ាងពិសេសៗ ក្នុងការជំនួយ និងថែទាំស្បែក បានយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់។ ផ្សារភ្ជាប់ជាមួយនឹងផលិតផលថ្មីនេះ ក្រុមហ៊ុន T&L ក៏មានផ្តល់ជូននូវកញ្ចប់ប្រម៉ូសិនខ្នាតធំពិសេសមិនធ្លាប់មានពីមុនមក ដោយនៅក្នុងកញ្ចប់ប្រម៉ូសិននោះ មានទាំង រង្វាន់ និងប្រាក់ចំណេញខ្ពស់ពីការលក់ផលិតផល ទៅដល់តំណាងចែកចាយផងដែរ។

លោកបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន T&L Natural មានផលិតផល១២មុខ កំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា ដោយផលិតផលទាំងនោះរួមមាន សាប៊ូកក់សក់ សាប៊ូដុសខ្លួន ឈុតថែរក្សាសក់ CC Cream និងឡេលាបខ្លួនជាដើម ជាមួយនឹងតំណាងចែកចាយទូទាំងប្រទេសជាង៥ពាន់នាក់។
គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំងប្រទេសប្រមាណ៥ពាន់នាក់ និងតាមបណ្ដាប្រទេសមួយចំនួនទៀតផងដែរ ដោយក្រុមហ៊ុននេះ នឹងនៅតែបន្តសិក្សាជាបន្តបន្ទាប់ទៀត ទៅលើគ្រឿងសំអាងសម្រាប់ការប្រើប្រាស់លើដងខ្លួនផ្សេងៗ៕
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកហ្វេសបុកផេក Theara Leang
លេខទូរស័ព្ទ ០១២ ៦៨៦ ២៨៥៕