ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់

85
ភ្នំពេញ៖ ក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌី និងក្រុមហ៊ុន ស្មាតអាស្យាតា បានរៀបចំពិធីចុះហត្ថលេខាលើ
អនុស្សរណៈយោគយល់គ្នា នៅសណ្ធាគារសាន់វេ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព គុណប្រយោជន៍ និង សេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។
ការចុះកិច្ចសហការដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូន ដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និង ក្រុមហ៊ុន ស្មាតអាស្យាតា ដែលជា ប្រតិបត្តិករ ទូរស័ព្ទ ចល័ត ឈានមុខគេក្នុងប្រទេស។
លោក ទ្រី លាងគ្រី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាហុក ភីធីអ៊ី បានមានប្រសាន៍ថា៖ “អតិថិជនទំាងអស់អាចរកទិញទូរស័ព្ទដៃស៊ីងតិចនៅតាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបានលេខស៊ីមកាតល្អៗ ក៏ដូចជាការប្រើប្រាស់បាន អ៊ីនធឺណេតរហូតដល់ ១២សប្តាហ៍ផងដែរ។”
លើសពីនេះលោកក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនស្មាតអាស្យាតា ដែលជឿជាក់លើទូរស័ព្ទដៃស៊ីងតិច និង បានដាក់លក់ទូរស័ព្ទដៃស៊ីងតិច ជាផ្លូវការនៅតាម ស្មាតសប (Smart Shop) កាលពីថ្ងៃ ទី១ ខែ សីហានេះផងដែរ។
ជាមួយគ្នានេះផងដែរ អ្នកស្រី ស៊ឹម ចាន់សុភ័ក្រ្ដ  ប្រធានផ្នែកអភិវឌ្ឍផលិតផល និង ឧបករណ៍ ( Head of Consumer Proposition and Devices) នៃក្រុមហ៊ុន ស្មាតអាស្យាតា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនស្មាត មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយក្រុមហ៊ុនកាហុក ភីធីអ៊ីនេះ អាចធ្វើឲ្យអតិថិជនរបស់ក្រុមហ៊ុនស្មាត អាចជាវទូរស័ព្ទដៃស៊ីងតិចបាន ។ ជាមួយនឹងការដាក់លក់ទូរស័ព្ទដៃស៊ីងតិចតាមស្មាតសប (Smart Shop) ទាំងអស់ អតិថិជនរបស់យើងនឹងអា ចជាវស្មាតហ្វូន ដែលមានតម្លៃសមរម្យ និង គុណភាពគួរជាទីទុកចិត្ត ដើម្បីរីករាយជាមួយបណ្តាញទូរស័ព្ទ 4.5G របស់ស្មាត និង ការផ្ដល់ជូនជាមួយទូរស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍។”
ជា ចុងក្រោយនេះក្រុមហ៊ុនទាំងពីរសង្ឃឹមយ៉ាងមុតមាំទៅលើកិច្ចសហកាដៃគូពាណិជ្ជកម្មមួយនេះនឹងមានការអភិវឌ្ឍន៏ លូតលាស់ទៅមុនទន្ទឹមគ្នា និង ការសហការគ្នាយូរអង្វែងផងដែរ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែល នាពេ ល ប ច្ចុ ប្បន្ន បាន នឹ ងកំ ពុ ង បំរើ អ តិ ថិ ជន ច្រើ នជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែល ជាក្រុមហ៊ុន ផ្តល់សេ វា ទូរ គ ម នា គ ម ន៍ ធំ ជាង គេ បង្អស់ មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី។
ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ នា ឆ្នាំ២០១៤ Smart គឺជាប្រ តិបត្តិក រ ដំបូ ង ប ង្អស់ ក្នុ ង ព្រះ រាជា ណា ច ក្រ ក ម្ពុ ជាដែ លបា ននាំ មក នូវ បច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយ ក៏ បាន       អ ភិ វ ឌ្ឍ ន៍ ខ្លួ ន ឲ្យ កាន់តែប្រសើរ ថែមទៀត តាមរយៈ ការដាក់ ឲ្យដំណើការ សេវា បច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ២០១៦ និង នា ដើម ឆ្នាំ ២០១៧ ក៏ បាន ធ្វើ ការ ណែ នាំ នូវ សេវាប ច្ចេក វិទ្យា ថ្មី មួយ ទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់ តែ មាន ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យ នៅ ក្នុង ទីផ្សារ នៃ ព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G Smart បាន នឹង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៨(កៅសិបប្រាំបី) ភាគរយ នៅទូរទាំង ព្រះរាជា ណាចក្រកម្ពុជា ។
ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននឹងកំពុងបម្លែងខ្លួនយ៉ាង សកម្ម ទៅ ជាប្រតិបត្តិករ បែប ឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការ ចាប់ដៃគូរជា មួយ ភាគី អន្តរជាតិ ដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music, Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប             ឌីជីថលនានាទៀតដូចជា SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas។ ក្រុមហ៊ុន Smart មាន ទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេល គ្នា ផង ដែរ ទៅនឹង ការដើតួ នាទី យ៉ាង សកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និង ប្រជាពល រដ្ឋ ទាំងអស់ ក្នុង ព្រះរាជាណា ចក្រ កម្ពុជា តាមរយៈការ នាំមកនូវសេវាប ច្ចេកវិទ្យាលំដាប់ពិភពលោក, បទពិសោធ៍បែប ឌីជីថលល្អឥតខ្ចោះ និង ពិសេសគឺ ការចូលរួម យ៉ាងសកម្មទៅលើការងារទទួលខុសត្រូវសង្គម៕