ប្រហិតវេចខ្ចប់ខុសបច្ចេកទេស និងខុសច្បាប់ជិតកន្លះតោនត្រូវសមត្ថកិច្ចបង្រ្កាប
សមត្ថកិច្ចបានឲ្យដឹងថាប្រហិតចម្រុះប្រមាណជាកន្លះតោនត្រូវបានសមត្ថកិច្ចបង្រ្កាបបានដោយរកឃើញថាមានការវេចខ្ចប់ខុសបច្ចេកទេស និង នាំចូលខុសច្បាប់តាមច្រករបៀងខេត្តបន្ទាយមានជ័យ។
អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដុតកំទិចប្រហិតចម្រុះជិតកន្លះតោន នៅចំណុចភូមិក្បាលស្ពានសង្កាត់ ក្រុងប៉ោយប៉ែត។
តាមការចុះផ្សាយដដែលអនុប្រធានទទួលបន្ទុកទីផ្សារ សាសាខាកាំកុងត្រូលខេត្តលោក ហុង លៀង បានបញ្ជាក់ថាប្រហិតចម្រុះដែលកម្លាំងចម្រុះចាប់បានគឺជាប្រហិតដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀង ដោយខុសច្បាប់ និងប្រហិតដែលវិចខ្ចប់ខុសបច្ឆេកទេស និងខូចគុណភាពម្ចាស់ត្រូវចាត់ ការតាមច្បាប់ដោយដុតកម្ទេចប្រហិតចម្រុះនោះចោល។
តាមការចុះផ្សាយដដែលការបង្រ្កាបបទល្មើសនេះធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតភូមិមួយ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ...
ជនជាតិកូរ៉េ ៨នាក់រងរបួសធ្ងន់ស្រាល ខណៈខ្មែរម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថយន្តនៅក្នុងខេត្តកំពង់ចាម។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ វេលាម៉ោង ៧និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៦ នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។
តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសស្រាលផងដែរ។
ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត ម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាក់ លេខភ្នំពេញ 2R-8015 បើកបរដោយឈ្មោះ សៀ...
សីតណ្ហភាពចុះត្រជាក់ដល់១៣ ទៅ១៤ អង្សានៅចុងសប្ដាហ៍នេះ
សីតណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ជាលើកទី ៤ ធ្លាក់ដល់ ១៣ ទៅ ១៤ អង្សានៅចុងសប្ដាហ៍នេះ។
តាមការចុះផ្សាយនៅថ្ងៃទី ០១ ខែ កុម្ភៈ របស់ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាបន្ទាប់ពីធ្វើការព្យាករណ៍ស្ថានភាពអាកាសធាតុឃើញថាជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន និង ខ្យល់មូសុងឦសានបានកំពុងបង្កើនឥទ្ធិពលគ្រប់ដណ្ដប់លើភាគខាងជើងនៃកម្ពុជា ដែលបណ្ដលឲ្យសីតណ្ហភាពចុះត្រជាក់ជាលើកទី ៤ ចាប់ពីថ្ងៃទី ៤ ដល់ទី ៩ ខែកុម្ភៈនេះ។
ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាតំបន់ខ្លះអាចនឹងចុះត្រជាក់ដល់...
រដ្ឋាភិបាលដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិសមុទ្រ
រដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមានទីតាំងនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងដែលមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២,៤៤៨ហិកតា។
តាមអនុក្រឹត្យដដែលឧទ្យានជាតិសមុទ្រកោះរ៉ុងនោះស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ៥៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧,១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ។
តាមអនុក្រឹត្យការដាក់តំបន់នេះឧទ្យានជាតិសមុទ្រកោះរ៉ុង មានគោលបំណង ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ...
ក្នុងមួយឆ្នាំ មន្ទីពេទ្យគន្ធបុប្ផាចំណាយទឹកប្រាក់សរុបចំនួន ៣៦លានដុល្លារ ក្នុងការជួយព្យាបាលជំងឺកុមារកម្ពុជា
លោក Denis Laurent អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាប្រចំានៅកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៧ មន្ទីពេទ្យគន្ធបុប្ផា និងបានចំណាយថវិការសរុបអស់ចំនួន៣៦លានដុល្លារអាមេរិក ក្នុងការជួយកុមារជាង៩០ម៉ឺននាក់។
លោកថា មន្ទីរពេទ្យបានចំណាយថវិការដែលបានពីសប្បុរធម៍ផ្តល់ឲ្យ សម្រាប់ដំណើរការព្យាបាលជួយសង្គ្រោះជីវិតកុមារកម្ពុជា ឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រប់ប្រភេទ។ ហើយភាគច្រើនកុមារដែលមានជំងឺមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយឥតគិតថ្លៃ ជាកុមារជាកូនចៅគ្រួសារប្រជាពលរដ្ឋក្រីក្រ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងចំនួនថវិកាទាំងអស់ ដែលបានផ្តល់មកមន្ទីរពេទ្យកុមារគន្ធបុប្ផាគឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា គ្រឹះស្ថានអង្គរ ជំនួយពីប្រទេសស្វីស និងការបរិច្ចាគដោយសប្បុរសជនក្នុងស្រុក។
គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា បានជួយជីវិតប្រជាជនកម្ពុជា ជាពិសេសកុមារដែលមានជំងឺឲ្យរួចផុតពីសេចក្តីស្លាប់។...
សមត្ថកិច្ចបង្រ្កាបបានសាច់និងឆ្អឹងមាន់ខូចគុណភាពជិត ១តោន
សមត្ថកិច្ចបានឲ្យដឹងថាសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោនត្រូវបានមន្ត្រីកាំកុងត្រូលចាប់បាន ខណៈឈ្មួញបំរុងនាំចូលពីប្រទេសថៃមកលក់នៅកម្ពុជា។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី២១ ខែមករាម្សិលមិញមន្ត្រីកាំកុង ត្រូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រួតពិនិត្យ និង ចាប់តាមសាច់ និងឆ្អឹងមាន់ ខូចគុណភាពជិត ១តោន។
តាមការចុះផ្សាយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានសាច់និងឆ្អឹងមាន់ខូចគុណភាពចំនួន ៧៦ ថង់ស្មើ និង៧៦០គីឡូក្រាម ដែលឈ្មួញដាក់បង្កប់តាមរទេះនាំចូលពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ការចុះផ្សាយដដែលនោះបន្តថាសាច់ និងឆ្អឹង ដែលមន្ត្រីជំនាញចាប់បាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានយកទៅដុតកម្ទេចចោល ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវរកឈ្មួញល្មើសច្បាប់ដែលនាំចូលសាច់ និងឆ្អឹងមាន់ខូចគុណភាពពីប្រទេសថៃ...
មនុស្ស ១០នាក់ស្លាប់ និង១៥នាក់រងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និង១៥ នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ។
បើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១២លើក ដែលបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ (ប្រុស៨នាក់) ១៥នាក់ រងរបួសធ្ងន់ និងស្រាល។
ក្នុងការចុះផ្សាយដដែលនោះបានឲ្យដឹងថាអ្នកដែលជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់មួកសុវត្ថិភាព នៅពេលគ្រោះថ្នាក់ចរាចរណ៍។
អគ្គស្នងការនគរបាលជាតិបន្តថាមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរ ល្មើសល្បឿន, ស្រវឹង២លើក មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងបើកបរប្រជែង ។
តាមរបាយការណ៍ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ...
មន្រ្តីជាប់កិច្ចសន្យាត្រូវបានដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ចាប់ពីខែមករា នេះតទៅ
(ភ្នំពេញ)៖ មន្រ្តីជាប់កិច្ចសន្យានៅតាមក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់ខែពី៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល ដែលការដំឡើងនេះគឺនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨នេះតទៅ។ នេះបើយោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែមករានេះ។
អនុក្រឹត្យដដែលបានចែងថា ការដំឡើងនេះ ត្រូវអនុវត្តចំពោះមន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមបញ្ញាត្តិនៃអនុក្រឹត្យចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់មន្រ្តីជាប់កិច្ចសន្យា៕
ក្រសួងសុខាភិបាលឲ្យប្រុងប្រយ័ត្នត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់
ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។
ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រីក្រពតនៅខេត្តកោះកុងបណ្ដាលឲ្យស្លាប់បុរសម្នាក់ និងពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀតកាលពីពេលថ្មីនេះ។
កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុលត្រីក្រពតបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និងពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និងជំរុញឲ្យពលរដ្ឋមានការអនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បីជៀសវាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។
ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ...
អភិបាលខេត្តបង្ហាញពីផលប៉ះពាល់នៃជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានធ្វើបង្ហាញពីផលប៉ះពាល់របស់ជនបរទេសនៅក្នុងខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ បន្ទាប់ពីមានការរិៈគន់ថាជនជាតិចិនមានចំនួនច្រើនកំពុងបង្កបញ្ហាប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដទៃទៀត។
ក្នុងរបាយការណ៍ចុះថ្ងៃទី ២៤ ខែ មករា ដែលលោក យន្ត មីន ផ្ញើរជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងក្នុងកម្មវត្ថុស្ដីពីរបាយការណ៍ស្ដីពីផលប៉ះពាល់របស់ជនជាតិបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ។
ក្នុងរបាយការណ៍នោះបានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់...