គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។ ក្នុងលិខិតមួយចុះថ្ងៃទី ២១ខែកុម្ភៈដែលដាក់ទៅកាន់រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានជូនដំណឹងពីការធ្វើសមាជវិសាមញ្ញរបស់គណបក្ស ភ្លើងទៀន នៅថ្ងៃទី ២៦ ខែ កុម្ភៈខាងមុខនេះ។ ក្នុងលិខិតនោះបន្តថាគណបក្សភ្លើងទៀននឹងធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅទីស្នាក់ការកណ្ដាលបក្សផ្ទះលេខ...

កម្ពុជា បង្ហាញការមិនពេញចិត្ត​ចំពោះការរៀបចំវេទិកាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យ​នៅ​កម្ពុជា​​នៅ​យូអិន​ពីសំណាក់​អាមេរិក

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសតវ៉ា យ៉ាង​​ខ្លាំងចំពោះស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិក និងគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិដែលរៀបចំកិច្ចពិភាក្សាស្តីពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា នៅថ្ងៃទី១៩ ធ្នូនេះ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហ ប្រជាជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ស្ថានបេសកកម្មអចិន្រ្តៃយ៍​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៨ ធ្នូម្សិលមិញនេះ។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុកការរៀបចំកិច្ចពិភា ក្សាស្តីពីការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាអាកប្បកិរិ យាដ៏ក្រអឺតក្រទម និងគ្មានការគោររព ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា  យ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីគោលការណ៍នៃការគោរពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះដែរ...

តុលាការឲ្យមេធាវីសហជីពចូលមកបំភ្លឺជុំវិញបណ្តឹងប្តឹងលោក ជា មុន្នី នៅថ្ងៃទី៩ ខែមករា ខាងមុខនេះ

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានឲ្យមេធាវី​តំណាង​​​​ដោយអាណត្តិរបស់សហភាព និងសហព័ន្ធសហជីពកម្មករ​ចូលមកបំភ្លឺនៅ​តុលាការ​នៅ​​​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ជុំវិញដំណើររឿងនៃបណ្តឹងប្តឹងលោក ជា មុន្នី ពាក់​ព័ន្ធនឹងបទញុះញង់។ នេះបើយោងតាមលិខិតអញ្ជើញចុះថ្ងៃទី២២ ខែធ្នូនេះ របស់សាលាដំបូង​រាជធានីភ្នំពេញ។ នៅពេលចូលបំភ្លឺនៅតុលាការនេះដែរ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានតម្រូវ ឲ្យមេធាវីរបស់សហភាព និងសហព័ន្ធសហជីពកម្មករ ត្រូវយកឯកសារផ្សេងៗមួយចំនួន ដែល​ពាក់ព័ន្ធនឹង​បណ្តឹងនេះមកជាមួយផងដែរ។ សូមជម្រាបថា មេធាវីតំណាងឲ្យសហភាព...

គ.ជ.ប ចោទ EU ថា យករឿងបច្ចេកទេសមកលាយឡំជាមួយរឿងនយោបាយដើម្បីផ្អាក​ជំនួយ​​មក គ.ជ.ប

(ភ្នំពេញ)៖ ជាការឆ្លើយតបទៅនឹងសហភាពអឺរ៉ុប (EU) ដែលប្រកាស​ផ្អាកជំនួយ​ដល់​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នោះ។ គ.ជ.ប បានចេញ​សេចក្តី​​​ថ្លែង​ការណ៍មួយដោយចាត់ទុកការ សម្រេចរបស់សហភាពអឺរ៉ុបនេះ គឺជាការ​យក​រឿងតុលាការ និងនយោបាយមកលាយឡំជាមួយនឹង គ.ជ.ប។ ក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៣ ធ្នូម្សិលមិញនេះ គ.ជ.ប បានបង្ហាញការ សោកស្តាយចំពោះការសម្រេចរបស់ EU ដែលបានផ្អាកការផ្តល់ជំនួយមកដល់ គ.ជ.ប។ ក្នុង​នោះ គ.ជ.ប...

តុលាការកោះហៅអតីតប្រធានសហជីពជាលើកទី២ ឲ្យចូលខ្លួន

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅជាលើកទី ២ ឲ្យអតីតប្រធានសហជីពសេរីកម្មករលោកជា មុន្នី ចូល​ខ្លួន​បំភ្លឺនៅដើមខែកុម្ភៈ ជំវិញបណ្ដឹងប្ដឹងដោយសហជីពចំនួន១២០ ពីបទញុះញង់។ ក្នុងដីការកោះចុះថ្ងៃទី ២៣ ខែ មករា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះជាលើកទី២ កោះហៅឱ្យលោក ជា មុន្នី ចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០១៨។ លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង...

រដ្ឋាភិបាលស្នើអាមេរិកលុបទណ្ឌកម្មដែលហាមមន្ត្រីចូលអាមេរិក

រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យអាមេរិកពិចារណាលុបចោលទណ្ឌកម្មដែលហាមមិនឲ្យមន្រ្តីការទូតរដ្ឋាភិបាលចូលទឹកដីអាមេរិក។ សម្ដេចក្រឡាហោម ស ខេង បានស្នើបែបនេះក្នុងជំនួបជាមួយលោក ខាល រីសឆ៍ (CARL RISCH) ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ដើម្បីពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា អាមេរិកនឹងពិចារណាក្នុងការដកចេញនូវបម្រាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។ សម្ដេចស្នើបែបនេះបន្ទាប់ពីកម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តិបទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក...

លោក សម រង្ស៊ី ចាញ់ក្តីសម្តេច ហ៊ុន​ សែន ក្នុងសំណុំរឿងបរិហារកេរ្តិ៍អស់១លានដុល្លារ

(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រេចអោយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ សងសំណងជំងឺចិត្តសម្តេច ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក និងពិន័យចូលរដ្ឋ ចំនួន ១០លានរៀល។ ការ​សម្រេច​របស់តុលាការបែបនេះ គឺធ្វើឡើងតបតាមបណ្តឹងទាមទាររបស់លោក គី តិច មាន​មេធាវី​សម្តេច ហ៊ុន សែន ដែលបានប្តឹងលោក សម...

សម្តេច ហ៊ុន សែន ចង់ប្រើឲ្យអស់សក្តានុពលរបស់កូនខ្មែរក្នុងការរៀបចំគោលនយោបាយ​ជាតិ

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃ​សុក្រ ទី២២ ខែធ្នូនេះ បានលើកឡើងថា សម្តេចចង់ប្រើអោយអស់សក្តានុពលខួរក្បាល​របស់កូន​ខ្មែរក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា។ នេះបើយោងការដកស្រង់សម្តី សម្តេចដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ។ បើតាមលោក ផៃ ស៊ីផាន បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកនេះដឹកនាំដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តពិភាក្សាលើរបៀបវារៈស្តីពី...

លោក រ៉ុង ឈុន សុំការអនុញ្ញាតពីតុលាការដើម្បីជួបលោក កឹម សុខា នៅពន្ធនាគារ

(ភ្នំពេញ)៖ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប បានដាក់លិខិតមួយច្បាប់ទៅតុលាការភ្នំពេញដើម្បីសុំជួបលោក កឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិនៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង។ ក្នុងលិខិតចុះថ្ងៃទី០៥ ធ្នូ ម្សិលមិញនេះ លោក រ៉ុង ឈុន បានបញ្ជាក់ថា ការសុំជួបសួរសុខទុក្ខលោក កឹម សុខា នេះនឹងមានការចូលរួមពីសហការីចំនួន៧នាក់ផ្សេងទៀត...

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបោះឆ្នោតរួចហើយនៅតាខ្មៅ

សម្តេចតេជោ ហ៊ុន សែន សមាជិករដ្ឋសភាជាតិ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អណិត្តទី៤ រួចហើយ នៅការិយាល័យ មជ្ឃមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅថ្ងៃទី ២៥ ខែ កុម្ភៈនេះជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ដែលប្រព្រឹត្តទៅទាំង ៨ ភូមិភាគទូទាំងប្រទេស ដោយមានការចូលរួមពី​បក្សចំនួន ៤ គឺបក្សប្រជាជនកម្ពុជា បក្សហ្វ៊ុនស៊ិនប៉ិច...