សម្តេច ហ៊ុន សែន ចង់ប្រើឲ្យអស់សក្តានុពលរបស់កូនខ្មែរក្នុងការរៀបចំគោលនយោបាយ​ជាតិ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
61

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃ​សុក្រ ទី២២ ខែធ្នូនេះ បានលើកឡើងថា សម្តេចចង់ប្រើអោយអស់សក្តានុពលខួរក្បាល​របស់កូន​ខ្មែរក្នុងការរៀបចំគោលនយោបាយ ឬកម្មវិធីជាតិនានា។ នេះបើយោងការដកស្រង់សម្តី សម្តេចដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃនេះ។

បើតាមលោក ផៃ ស៊ីផាន បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកនេះដឹកនាំដោយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បន្តពិភាក្សាលើរបៀបវារៈស្តីពី សេចក្តីព្រាងរបាយការណ៍​ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

ក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ គឺជម្រុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ​ឧស្សាហ​កម្ម​កម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០១៥៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528