ករណីអគ្គិភ័យ ឆេះព្រៃរបោះ ចំការបារាំងប្រមាណ ៥ ហិចតានៅខេត្តកណ្ដាល តែមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ។
តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០១៨ វេលាម៉ោង ១១និង១០នាទី មានអគ្គីភ័យមួយកើតឡើងនៅភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឲ្យឆេះព្រៃរបោះ ៥ហិចតា។
តាមការចុះផ្សាយដដែលលោក មាន សំណាង អធិការស្រុកបានឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចេញប្រតិបត្ដិការសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលព្រេជ ២៥នាក់ នាយទាហានសកម្មត្មាតពង៨៦នាក់ មេព្រៃ០៥នាក់ នឹងប្រជាពលរដ្ឋប្រជាការពារ៤០នាក់ បានជួយពន្លត់ ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យខេត្តអស់ចំនួន ០២គ្រឿង រថយន្តស៊ឺរ៉ែន០១គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០២ឡាន។
លោកអធិការបន្តថាមូលហេតុនេះប្រជាពលរដ្ឋដុតភ្លើង យកឃ្មុំ និងបណ្តាលឲ្យឆេះព្រៃអស់ចំនួន ០៥ហិតា និងមិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ ៕