មន្រ្តីព្រំដែនផ្ទុះអាវុធបណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់

53

មន្រ្តីនិងសង្គមស៊ីវិលចំនួន៣នាក់ ត្រូវបានបាញ់ស្លាប់ ក្នុងករណីផ្ទុះអាវុធនាល្ងាចនេះ​ក្នុង​ខេត្តមណ្ឌលគិរី។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោងប្រហែល​ ៤-៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែនគោកអូររលែ ស្ថិតក្នុង​ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។​

តាមការចុះផ្សាយដដែលបានឲ្យដឹងថាករណីផ្ទុះអាវុធនេះបង្កឡើងដោយឈ្មោះ ផល ពេញ ជាមន្ត្រីនគរបាល​ការពារ​ព្រំដែន និងឈ្មោះ កើត វេហា និងឈ្មោះ ងួ ជាមន្ត្រីយោធាការពារព្រំដែន ។

តាមការចុះផ្សាយបន្តឲ្យដឹងថាករណីខាងលើបណ្តាលឱ្យស្លាប់មនុស្ស ០៣នាក់មានដូចជាឈ្មោះ​ ណៃ ជា​មន្ត្រី​បរិស្ថាន​ខេត្ត ទី២-ឈ្មោះ វឌ្ឍនា ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទី៣-ឈ្មោះ​ថុល​ ខ្នា មិនទាន់​ដឹង​អត្តសញ្ញាណនៅឡើយ៕