រថយន្ត ២គ្រឿងត្រូវអគ្គិភ័យឆាប់ឆេះនៅខណ្ឌសែន សុខ

44

អគ្គិភ័យ​មួយ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូ​យ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ បណ្ដាលឲ្យឆេះរថយន្តអស់ ២គ្រឿង​។​

​តាមការចុះផ្សាយរបស់អគ្គស្នងការដោយលើកសំដីសមត្ថកិច្ច​​ថា​អគ្គីភ័យនេះបានកើតឡើង នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​២២​នាទី​ព្រឹក ដោយម្ចាស់​ឈ្មោះ​ អន​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរ​លក់​រថយន្ត​។​

តាមការចុះផ្សាយសមត្ថកិច្ច​បាន​បន្ថែម​ថា​មូលហេតុ​គឺបណ្តាល​មក​ពី​ឆ្លង​ក្បាល​អា​គុយ​រថយន្ត​ បណ្ដាលឲ្យ​ ឆេះ​រថយន្ត​កូរ៉េ​ម៉ាក​សាំ​យ៉ុ​ង​ អស់​ចំនួន​២​គ្រឿង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។​

​ក្នុង​ប្រតិបត្តិការ​ខាង​ល​កម្លាំង​ការិយាល័យ​អគ្គិភ័យ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៣​គ្រឿង​ ស្មើនឹង​ ១២​ម៉ែត្រគូប​ ៕