កុមារតូចដុតភ្លើងលេងលើពូកបណ្ដាលឲ្យឆេះផ្ទះអស់២ ខ្នង

54

ផ្ទះ ២ខ្នងនៅខេត្តកំពង់ចាមត្រូវបានអគ្គីភ័យឆាប់ឆេះគ្មានសល់ ដោយសារតែកូនតូចបានយកប្លាស្ទិក ដុតលេង នៅលើពូក។

តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៧​និង​០០​នាទី​ នៅ​ចំណុច​ភូមិ​ថ្មគោល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម​ មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កើតឡើង​ ផ្ទះ​ឈើ​ ប្រក់​ស័​ង្គ​សី​ ២​ខ្នង​ ទំហំ​ប្រវែង​ ៦​ម៉ែត្រ​គុណ​ ១០​ម៉ែត្រ​ មាន​បន្ទប់​ឥដ្ឋ​ខាង​ក្រោម។

​តាមការចុះផ្សាយដដែលផ្ទះនោះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ តឿន​ ចិន្តា​ (​ប្តី​)​ អាយុ​ ៣១​ឆ្នាំ​ និង​ឈ្មោះ​ វ៉ា​ន់​ សុភា​ អាយុ​៣១​ឆ្នាំ​ (​ប្រពន្ធ​)​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ ភូមិ​ថ្មគោល​ ឃុំ​រអាង​ ស្រុក​កំពង់សៀម​ ។​

តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​ស្រុក​កំពង់​ សៀម​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពន្លត់​អគ្គិភ័យ​ខេត្ត​ ប្រើប្រាស់​រថយន្ត​ ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ (​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​១​គ្រឿង​ និង​ រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​២​គ្រឿង​)​ ដឹកនាំ​ដោយ​លោក​ ប៉ាន់ ​ដ​ន​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​​។​

តាមការចុះផ្សាយដដែលបន្ថែមថាអគ្គឺភ័យនេះបង្កឲ្យ​ខូចខាត​រួម​មាន​ ប្រាក់​ដុល្លារ​ចំនួន​ ២០០​ដុល្លារ​ មាស​១​ដំឡឹង​ ប្លា​ក​ទី​ន​១​ដំឡឹង​ និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​ខ្ទេច​អស់​​ ៕