ផ្ទះពលរដ្ឋ ៣កន្លែងផ្សេងគ្នាត្រូវបានអគ្គីភ័យឆាប់ឆេះនៅថ្ងៃសែនចូលឆ្នាំចិន។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ដែលជាថ្ងៃសែនចូលឆ្នាំចិន មានអគ្គិភ័យមួយកើតឡើងក្នុងបុរីពិភពថ្មី ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មួយទៀតនៅសង្កាត់គៀនឃ្លាំង ខណ្ឌជ្រោយចង្វារ និងមួយផ្សេងទៀតនៅកំពង់ចាម។
ការចុះផ្សាយដដែលឲ្យដឹងថាមន្ត្រីការិយាល័យអគ្គិសភ័យបានឲ្យដឹងថាអគ្គីភ័យនេះបង្កឲ្យខូតខាត់ផ្ទះ ៣ខ្នងមាន ៣០បន្ទប់ ម៉ូតូ និង សម្ភារះផ្សេងទៀត។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កម្លាំងជំនាញបានប្រើប្រាស់រថយន្តអគ្គិភ័យដើម្បីពន្លត់ផងដែរ៕