បុរសម្នាក់ស្លាប់ដោយឆក់ពេលដកព្រីទាំងខ្លួនកំពុងសើម

123

បុរសម្នាក់នៅនៅបាត់ដំបងឆក់ខ្សែភ្លើងស្លាប់ ដោយសារដកព្រីភ្លើងពេលខ្លួនកំពុងសើម។

​តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថានៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១២​ និង​១០​នាទី​រំលង​អធ្រាត្រ​ នៅ​ចំ​ខាងជើង​ផ្លូវបំបែក​ទីរួមស្រុក​ភ្នំព្រឹក​ ស្ថិត​នៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ បណ្តាល​អោយ​ស្លាប់​។

ការចុះផ្សាយដដែលប្នតថា​ជន​រង​គ្រោះ​ឈ្មោះ​ ង៉ែត​ ​ចិន្តា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ បានឆកខ្សែភ្លើងបន្ទាប់ពីទៅដកព្រីភ្លើងទាំងខ្លួនកំពុងសើម។

​ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ បាន​ទៅ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ពិនិត្យ​សាកសព​ឃើញ​ថា​ម្រាមដៃ​មេ​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​ខ្សែភ្លើង​ឆក់​ ០១​កន្លែង​ ប្រវែង​ ៣​ស​.​ម​ និង​នៅ​លើ​ដើមទ្រូង​ភ្នែក​ខាងឆ្វេង​មាន​ស្នាម​ខ្សែភ្លើង​ឆក់​ប្រវែង​ ២​ស​.​ម​។​

  • ​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕