ពលករម្នាក់ធ្លាក់ពីលើអគាជាន់ទី ៤ ស្លាប់នៅថៃ

55

ស្ត្រី​ខ្មែរ​ម្នាក់​​ជា​ពលករ​បម្រើ​ការងារ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ បាន​ស្លាប់​យ៉ាង​អាណោចអាធ័មបន្ទាប់ពីឡើង​ទៅ​លើ​អគារ​ជាន់​ទី​៤​ដែល​គេ​កំពុង​កសាង​ដើម្បី​ធ្វើការ​សម្អាត​ហើយ​ក៏​​ភ្លាត់ជើង​ធ្លាក់​មក​ដី​តែ​ម្តង​។​

​តាមការណ៍ចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ ព្រឹក​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ក្នុង​តំបន់​រ៉ា​ម​ខាំ​ហែង​ ដែល​ជា​កន្លែង​កំពុង​សាងសង់​អគារ​កំពស់​៧​ជាន់​ ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​។​

តាមការចុះផ្សាយដោយយោង​តាម​របាយការណ៍​ពី​ភាគី​ថៃ​​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ស្ត្រី​ម្នាក់​ជា​ពលករ​ខ្មែរ​ឈ្មោះ​ ឆោ​ន​ ប៉ោ​ច​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ខ្ចឹ​ង​ ឃុំ​បុ​ស្បូវ​ ស្រុក​​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​​។​

ក្រោយកើតហេតុគេ​សង្កេត​ឃើញ​ថា​មន្ត្រី​នៅ​ក្នុង​ស្ថានទូត​កម្ពុជា​ ដែល​ប្រចាំ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​អញ្ជើញ​ចុះ​ទៅ​ចូល​ជា​ថវិកា​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​សព​ និង​បាន​រៀបចំ​ជួយ​សម្រួល​ដើម្បី​អោយ​កូនៗ​បាន​នាំ​សព​យក​ទៅ​កាន់​ស្រុក​កំណើត​វិញ​និង​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខ្មែរ​ ៕​