រដ្ឋាភិបាលនឹងដាក់តំបន់ស្នូលស្ទឹងសែនខេត្តកំពង់ធំជាតំបន់រ៉ាមសារទី៥

79

ក្រសួងបរិស្ថានថានឹងរៀបចំដាក់តំបន់ស្នូលស្ទឹងសែន នៃជីវមណ្ឌលបឹងទន្លេសាប ភូមិសាស្រ្តក្នុងខេត្តកំពង់ធំនេះជាតំបន់រ៉ាមសារ (តំបន់ដីសើម)ទី ៥ របស់កម្ពុជា។

ក្រសួងបរិស្ថានបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី០២ កុម្ភៈនេះក្នុងខួប៣៧ឆ្នាំនៃការចុះហត្ថលេខាបង្កើតអនុសញ្ញាដីសើមអន្តរជាតិ។

ក្រសួងបរិស្ថានបានលើកឡើងថាកម្ពុជាមានតំបន់ដីសើម៤ កន្លែងលើផ្ទៃដីប្រមាណជាង ៧ម៉ឺន៥ពាន់ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូស៊ី ៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេ សាបតំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយសព្វថ្ងៃកំពុងរៀបចំសិក្សាដាក់បញ្ចូលតំបន់ទី ៥ ដែលជាតំបន់ស្នូលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាបជាភូមិសាស្រ្តស្ថិតក្នុងខេត្តកំពង់ធំ។

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «និរន្តរភាពតំបន់ដី សើមជាយក្រុង» ដែលសន្និសីទថ្នាក់តំបន់នេះមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីចំនួន ១៧ ដោយបានធ្វើការ ចែក រំលែកនូវបទពិសោធន៍ ពិភាក្សាអំពីបញ្ហាជាអទិភាព និងគោលនយោបាយ ថ្មីៗ ដើម្បីការពារ និង ប្រើប្រាស់ធនធាន ធម្មជាតិតំបន់ ដីសើម នេះប្រកបដោយនិរន្តរភាព៕