កម្មកររោងចក្រនៅតាកែវជិត៧០នាក់ដួលសន្លប់

94

កម្មកររោងចក្រនៅខេត្តតាកែវប្រមាណ៧០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសង្ស័យថាពុលថ្នាំបាញ់ស្មៅក្បែររោងចក្រ។

កម្មករធ្វើការងារនៅរោងចក្រ សេឌូណូ​ ខេមបូ​ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានកើនឡើងនៃការដួលសន្លប់ជាបន្តបន្ទា​ប់រហូត ៦៨នាក់ កាលពល្ងាចថ្ងៃទី៣០ ខែមករាដោសង្ស័យបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើតាមការចុះផ្សាយរបស់FN។

តាមការចុះផ្សាយដដែលឲ្យថឹងថាជនរងគ្រោះត្រូវបានអភិបាលស្រុក អភិបាលរង កងកម្លាំងសមត្ថកិច្ច សហការជាមួយក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ៕