អ្នកនេសាទម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់លើទូក

37

បុរសម្នាក់ដែលជាអ្នកនេសាទត្រូវបានរន្ទះបាញ់បណ្ដាលឲ្យស្លាប់នៅលើទូកក្នុងខេត្តកោះកុងកាលពីម្សិលមិញ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​ថ្ងៃ​ទី​២៩​ ខែមករា​ វេលា​ម៉ោង​១២​និង​២០​ថ្ងៃត្រង់​ មាន​ករណី​រន្ទះបាញ់មួយបណ្ដាឲ្យ​មនុស្ស​ម្នាក់ស្លាប់​នៅ​លើ​ទូក​ នៅ​ចំណុច​ព្រែក​ពយ​ពេ​ច​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាជន​រង​គ្រោះ​ឈ្មោះ​ សិង្ហ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​ នេសាទ​ និង​ ជា​អនុប្រធាន​ប្រជា​ការពារ​​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ពេល​​បើកទូក​ទៅ​លើក​លប​ក្តាម​ពេល​មេឃ​កំពុង​ភ្លៀង​ជាមួយ​កូន​ចំនួន ​២​នាក់​។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយ​ពេល​កម្លាំង​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ សាកសព​សមត្ថកិច្ច​បាន​ប្រគល់​​​ជូន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕