សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចាប់ព្រួលស្បៃរាប់រយម៉ែត្រ

32

សមត្ថកិច្ចបានចុះអនុវត្តច្បាប់បង្រ្កាបបទល្មើសនេសាទខុសច្បាប់ ចាប់ព្រួលស្បៃ និង លូស្បៃ​រាប់​រយ​ម៉ែត្រ​នៅ​កំពុង​​ចាម។

អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងថាកាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួល​បាន​ព័ត៌មាន​​អំពី​បទល្មើស​នេសាទ​ ខុសច្បាប់​ លោក​ឧត្តមសេនីយ៍ត្រី​ ឯម​ កុសល​ បាន​ឲ្យ​លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ និង​កំលាំង​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ទួល​ព្រះ​ឃ្លាំង​ និង​ជំនាញ​ជលផល​ខេត្ត​ ចុះ​បង្ក្រាប​ បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ចំណុច​ខ្នាច​ ស្ថិត​ក្នុង​ឃុំ​ ទួល​ព្រះ​ឃ្លាំង​ ស្រុក​ស្ទឹង​ត្រង់​។​

តាមការចុះផ្សាយដដែលឲ្យដឹងថាក្រោយចុះបង្រ្កាបសមត្ថកិច្ចចាប់បានលូ​ស្បៃ​មុង​ចំនួន​ ៥២​ ព្រួល​ស្បៃ​ ប្រវែង​ ១៥៦៥​ម៉ែត្រ​ បង្គោល​ឬ​ស្សី​ចំនួន​៧៨២​ដើម​។

ការចុះផ្សាយដដែលបានឲ្យដឹងថាសមត្ថកិច្ចបានយក​សម្ភារៈ​ជាវត្ថុ​តាងទាំងនោះទៅ​ដុត​កំទេច​ចោល​នៅ​ហ្នឹង​កន្លែង ចំណែក កូន​ត្រី​ចំរុះ​ចំនួន​ ៨២ ​គីឡូក្រាម​ត្រូវបានចាក់លែងទៅវិញ៕