ក្រសួងថានឹងចុះត្រជាក់ម្ដងទៀតនៅដើមខែក្រោយ

45

ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថាកម្ពុជានឹងចុះត្រជាក់ម្ដងទៀតនៅដើមខែកុម្ភៈខាងមុខ។

ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងបានឲ្យដឹងនៅថ្ងៃទី ២៩ ខែ មករានេះថាបន្ទាប់ពីបានតាមដានលើ​ស្ថានភាពអាកាសធាតុ ឃើញថាមានជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន កំពុងបង្កើនឥទ្ធិពលសន្សឹមៗ ​មកលើ​តំបន់​​ឥណ្ឌូចិន លក្ខណៈបែបនេះនឹងធ្វើឲ្យសីតណ្ហភាពកម្ពុជាចុះត្រជាក់ម្ដងទៀត។

ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងបន្តថាការចុះត្រជាក់ជាលើកទី ៤ នេះនឹងចាប់ផ្តើមនៅ​ចុង​សប្ដាហ៍ទីមួយ នៃខែ​កុម្ភៈ​ខាងមុខ។

ទោះបីជាយ៉ាងណាក្រសួងថាកំពុងតាមដាននូវលក្ខណៈសីតណ្ហភាពនេះបន្ត និង​បង្ហាញនូវកម្រិតសីតណ្ហភាព និង កាលបរិច្ឆេតពេលក្រោយបន្ថែមទៀត៕